ញាក់សាច់! នេះជាទិដ្ឋភាពចែកម៉ូតូជូនសិស្សនិទ្ទេសA នៅខេត្តកំពង់ស្ពឺ ឃើញហើយចង់បានដែរ

//s9.kh1.co/bf/bf122f695c4f3c3ead9870908fbdc0fa6be379f1.jpg
សង្គម

 ២៤-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មិនធម្មតា នេះជាទិដ្ឋភាពចែកម៉ូតូជូនសិស្សនិទ្ទេសAចំនួន៣៣នាក់ នៅខេត្តកំពង់ស្ពឺកាលពីព្រឹកមិញនេះ

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការសន្យាដែលបានលើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកអភិបាលខេត្តកំពង់ស្ពឺបានទៅចូលរួមកាត់កញ្ចប់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់ម៉ូតូជូនដល់បេក្ខជននិទ្ទេស A ចំនួន៣៣នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងកម្មវិធីកាលពីព្រឹកមិញនេះ សិស្សានុសិស្សដែលជាបេក្ខភាពនិទ្ទេសA ទតអស់ទទួលបានម៉ូតូម៉ាក Honda Beat ស៊េរីថ្មីម្នាក់មួយគ្រឿងដ៏ស្រស់ស្អាត បកចេញពីកេះតែម្តង។

សូមបញ្ជាក់ជូនផងដែរថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺមានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន ៤,៥៥៥នាក់ ក្នុងនោះទទួលបាននិទ្ទេស A មានរហូតដល់ទៅ៣៣នាក់៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T