ចូលវ័យ៣៩ឆ្នាំ ប្រារព្ធពិធីយ៉ាងរីករាយ លើទឹកដីស្រុកក្រៅ យ៉ាន លីដា ក៏មិនខ្វល់រឿងរកដៃគូជីវិត

//s9.kh1.co/5e/5eb69d0e35616ab79b87a5f78785ea780879c9d5.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

វ័យ៣៩ឆ្នាំទៅហើយ យ៉ាន លីនដា មិនបាក់សម្រស់អ្វីបន្តិចកាន់តែស្អាត ថែមទាំងមិនខ្វល់រឿងដៃគូជីវិតថ្មី។

បរទេស៖ ពិតណាស់ បច្ចុប្បន្នតារាស្រី អ្នកនាង យ៉ាន លីនដា និងកូនស្រី កាន់តែមានក្តីសុខខ្លាំងឡើង ទោះបីជាមានតែ២អ្នកម្តាយកូន ទៅរស់នៅលើទឹកដីក្រៅប្រទេស ពោរពេញដោយស្នាមញញឹមនឹងភាពរីករាយយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលសម្រស់តារាស្រីជើងចាស់រូបនេះវិញ ទោះបីជាបច្ចុប្បន្នមានវ័យកាន់តែច្រើនបែបណាក្តី ក៏ប៉ុន្តែឃើញថា មុខមាត់របស់នាងក៏កាន់តែស្អាតប្លែកខ្លាំងឡើង ក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលកូនស្រីក៏កាន់តែធំឡើង កម្ពស់ខ្ពស់ជាងម្ដាយទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលនេះ ក៏មានការចាប់អារម្មណ៍ថា តារាស្រីរូបនេះកាន់តែប្រែមុខមាត់ខ្លាំង មិនថាស្ទាយ៍តែងខ្លួន មើលទៅបែបអឺរ៉ុប និងក្មេងប្លែកខ្លាំង។ ជាពិសេស ក្នុងវ័យ៣៩ឆ្នាំនេះ យ៉ាន លីនដា កាន់តែស្អាត ទន្ទឹមនឹងនេះ ក៏មានរៀបចំកម្មវិធីជប់លៀងលក្ខណៈគ្រួសារ មើលទៅពិតជារីករាយពោពេញដោយស្នាមញញឹម ក្តីសុខខ្លាំងមែនទែន បើទោះបីជាស់នៅលើទឹកដីក្រៅប្រទេសជាមួយកូនស្រី យូរមកហើយក៏អតីតតារាស្រីរូបនេះហាក់មិនខ្វល់នឹងរកគូជីវិតថ្មីនោះឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា និងកូនស្រី
យ៉ាន លីនដា និងកូនស្រី
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា
យ៉ាន លីនដា នងកូនស្រី
យ៉ាន លីនដា នងកូនស្រី
យ៉ាន លីនដា
យ៉ាន លីនដា
វីដេអូ
យ៉ាន លីនដា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T