យាយទួតសប្បាយចិត្តខ្លាំង ពេលបានឃើញចៅ ដែលជាស្រីដំបូងកើតក្នុងគ្រួសារ ក្នុងរយៈពេល៧៥ឆ្នាំ

//s9.kh1.co/5b/5be979a468cddfab4f9b5e66616d506090ddc86b.jpg
សង្គម

 ២៣-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

លោកយាយម្នាក់អាយុ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស បានឃើញមុខចៅស្រីទួតរបស់គាត់ជាលើកដំបូងយ៉ាងសប្បាយរីករាយ ដែលជាចៅមានភេទជាស្រី កើតដំបូងបង្អស់ក្នុងគ្រួសារ នារយៈពេល៧៥ឆ្នាំហើយ។

ចក្រភពអង់គ្លេស៖ កាលពីថ្មីៗកន្លងទៅនេះ លោកយាយម្នាក់អាយុ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស បានឃើញមុខចៅស្រីទួតរបស់គាត់ជាលើកដំបូងយ៉ាងសប្បាយរីករាយ ដែលជាចៅស្រី កើតដំបូងបង្អស់ក្នុងគ្រួសារ ក្នុងរយៈពេល៧៥ឆ្នាំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោកយាយ Gwen Smith បានជួបជាមួយស្វាមីរបស់គាត់កាលពីអាយុ១៦ឆ្នាំ ហើយដោយសារសង្គ្រាមលោកលើកទីពីរបានបំបែកទំនាក់ទំនងស្នេហាថ្មីថ្មោងរបស់ពួកគាត់ ដែលស្វាមី ត្រូវបានបញ្ជូនទៅបម្រើការនៅក្រៅប្រទេសជាមួយវិស្វករដទៃ។ ហើយពួកគាត់បានសម្រេចចិត្តរៀបការក្នុងឆ្នាំ១៩៤០ បន្ទាប់ពីស្វាមីបានទទួលការឈប់សម្រាកពិសេសត្រឹមតែរយៈពេល៨ម៉ោងប៉ុណ្ណោះ ពេលឈរជើងនៅ Isle Of Grain

លុះទីបំផុត ពួកគាត់ទាំងពីរអាចជួបជុំគ្នាវិញ បន្ទាប់ពីសង្គ្រាមបញ្ចប់ និងរីករាយជាមួយនឹងការធ្វើដំណើរដ៏សប្បាយជាច្រើនឆ្នាំ ខណៈសម្រាលបានកូនស្រីចំនួនពីរនាក់។ ហើយការរង់ចាំអស់រយៈ៧៥ឆ្នាំមកនេះ គាត់ក៏ទទួលបានចៅម្នាក់ដែលជាភេទស្រី។

យ៉ាងណាមិញ ជុំវិញបរិយាកាសខាងលើ លោកយាយផ្ទាល់បាននិយាយថា វា​ជា​ឱកាស​ដ៏​ពិសេស​មួយ​ក្នុង​ការជួបជុំកូនចៅ​ទាំង​ប្រាំ​ជំនាន់ ដែលជាពិសេស​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាតកូវីដ-១៩ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T