បរទេស៖ ខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic ថា បើគេជា Kylian Mbappe គេនឹងផ្លាស់ទៅលេងនៅ Real Madrid វិញហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អនាគតរបស់ Mbappe នៅ Paris Saint Germain គឺកំពុងតែមានភាពស្រពិចស្រពិល ដោយកុងត្រារបស់គេ នៅសល់ប្រមាណជា ៦ខែទៀត ប៉ុណ្ណោះ ហើយពុំទាន់មានដំណឹងថា គេត្រូវបន្តកុងត្រាទៀត ឬ អត់នោះទេ ស្របពេលដែលក្លិប R.Madrid នៅតែខំដុតដៃ ដុតជើងតាមប្រមាញ់រូបគេដដែល។

Zlatan បាននិយាយថា៖
រឿងអនាគតរបស់ Mbappe ទាល់តែសួរ Mbappe ខ្លួនឯងផ្ទាល់បានដឹងច្បាស់ ព្រោះវាពឹងលើ ការគិត និង បំណងរបស់គេ។ យ៉ាងណាមិញ បើមានថ្ងៃណាមួយគេមកសួរខ្ញុំ ខ្ញុំនឹងប្រាប់គេថា បើខ្ញុំជាគេ ខ្ញុំនឹងផ្លាស់ទៅ R.Madrid ហើយ ព្រោះខ្ញុំបានលេងនៅក្លិបច្រើនប្រទេសហើយ ហើយមានតែវិធីនេះទេ ដែលជួយបង្រៀនខ្ញុំឲ្យយល់ដឹងពីបាល់ទាត់ច្រើន ព្រោះបើយើងលេងនៅតែទឺកដីកំណើតខ្លួនឯងវាគ្មានអ្វីដែលថ្មីនោះទេ៕
ប្រភព៖ Marca