បែលហ្ស៊ិក៖ នារីម្នាក់អាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ និងជាជនជាតិអង់គ្លេស កាត់បែលហ្ស៊ិក បានក្លាយទៅជាអ្នកបើកយន្ដហោះវ័យក្មេងបំផុត ដែលនាងបានធ្វើការហោះហើរតែម្នាក់ឯងជុំវិញពិភពលោកដោយជោគជ័យ និងសុវត្ថិភាព។
ជាក់ស្ដែង នាង Rutherford បានកើតក្នុងគ្រួសារអ្នកបើកយន្ដហោះ ដែលមានឪពុកម្ដាយជាអ្នកបើកយន្ដហោះផ្ទាល់តែម្ដង ហើយនាងបានធ្វើដំណើរដោយយន្ដហោះខ្នាតតូចតាំងពីនាងមានអាយុ៦ឆ្នាំម៉្លេះ និងចាប់ផ្ដើមរៀនហោះហើរដោយខ្លួនឯង នៅអាយុ១៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នាងបានចាប់ផ្ដើមបេសសកម្មហោះហើររបស់ខ្លួន ក្នុងខែសីហា ឆ្នាំ២០២១ម៉្លេះ ដោយចាកចេញពីប្រទេសបែលហ្ស៊ិក ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី កូរ៉េខាងត្បូង កាណាដា អាមេរិក ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម នាអំឡុងដំណើរនៃការហោះហើរ៥២,០០០គីឡូម៉ែត្រ។ ហើយនាងបានបញ្ចប់បេសសកម្មទាំងស្រុង កាលពីថ្ងៃព្រហស្បតិ៍ទី២០ ខែមករា ឆ្នាំ២០២២សប្ដាហ៍មុននេះ ដែលតាមពិតទៅការហោះហើរ ត្រូវបានសន្មត់ថាចំណាយពេល៣ខែប៉ុណ្ណោះ ប៉ុន្ដែដោយសារអាកាធាតុមិនល្អ និងបញ្ហាទិដ្ឋការ បានធ្វើឲ្យនាងផ្អាកពេលខ្លះអស់ជាច្រើនសប្ដាហ៍ផងដែរ។
យ៉ាងណាមិញ ជុំវិញបេសសកម្មនេះ នារីវ័យក្មេងខាងលើ បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសចំនួនពីរ គឺនារីវ័យក្មេងបើកយន្ដហោះជុំវិញពិភពលោកតែម្នាក់ឯង និងជានារីដំបូងគេបង្អស់ ដែលធ្វើដំណើរជុំវិញពិភពលោកក្នុងយន្ដហោះខ្នាតតូច៕
ប្រភព: inews
សូមទស្សនារូបភាពខាងក្រោម៖