បរទេស៖ អតីតកីឡាករ Real Madrid លោក Geremi បានទទូចថា ក្លិបអាចនឹងបាត់បង់ឱកាសក្នុងការផ្ទេរយក Kylian Mbappe ពី Paris Saint Germain មករួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ R.Madrid កំពុងតែដុតដៃដុតជើង តាមប្រមាញ់ Mbappe យ៉ាងជាប់លាប់ តាំងពី ទីផ្សារដោះដូរ កីឡាករ កាលពីខែកក្កដា កន្លងទៅមកម្ល៉េះ។ R.Madrid ធ្លាប់ឲ្យតម្លៃខ្លួន Mbappe រហូតដល់ ១៥៤លានអឺរ៉ូ (ឬប្រមាណ ១៧៤លានដុល្លារអាមេរិក) កាលពី ទីផ្សារដោះដូរកីឡាករកន្លងទៅនេះ ហើយ R.Madrid អាចនឹងមានឱកាសចុះកុងត្រាបណ្តោះអាសន្នជាមួយ Mbappe ហើយព្រោះតែ គេជិតផុតកុងត្រាជាមួយ PSG យ៉ាងណាមិញ Mbappe បែរជាបដិសេធហើយចង់បន្តប្រកួត Champion League ជាមួយ PSG វិញ។

លោក Geremi បាននិយាយថា៖
គំនិតខ្ញុំផ្ទាល់ ខ្ញុំជឿថា R.Madrid ប្រហែលជា គ្មានឱកាសគ្រប់គ្រាន់ក្នុងការផ្ទេរយក Mbappe មករួមក្រុមទេ។ ខ្ញុំចាំបានថា Mbappe ធ្លាប់និយាយថាគេចង់លេងនៅក្រុមធំមួយនៅក្នុងពិភពលោក ហើយអ្នកទាំងអស់គ្នាសម្លឹងមើលក្រុម PSG ពេលបច្ចុប្បន្ននេះទៅ ថាមានអ្នកណាចូលរួមខ្លះ។ ខ្ញុំគិតថា គេមិនចាកចេញទេ ព្រោះពេលនេះ គេមានមិត្តរួមក្រុមដែលជាកីឡាករឆ្នើមៗច្រើនណាស់ ហើយមួយវិញទៀត ពេលគេផ្លាស់ទៅក្លិបថ្មី វាត្រូវតែប្រឈមមុខនឹងការប្រកួតប្រជែងថ្មី ក៏ប៉ុន្តែពេលនេះ គេកំពុងលេចធ្លោនៅ PSG ស្រាប់ ខ្ញុំជឿថា គេចង់នាំមុខគេនៅ PSG វិញច្រើនជាង៕

ប្រភព៖ sportskeeda