ហ្វេនៗប្រមាញ់បានរូប​ D.O សាច់ឈាមមានព្រ.លឹង ដូចឡើងគីឡូជាងមុន?

//s9.kh1.co/8b/8b73a4e9042072a42ac6eccdf98f4862f17bc381.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

មើលរូបទាំងនេះ D.O ហាក់មានសភាពប្រែប្លែកខុសពីរាល់ដង ពោលបើមើលទៅលើមុខរបស់គេដូចជាមានសាច់មានឈាម មានសាច់ដុំនៅកន្លែងដើមទ្រូងក៏មានរាងធំជាងមុន ដូចឡើងគីឡូជាងមុន។

កូរ៉េខាងត្បូង៖ ប្រិយមិត្ត និងបណ្ដាអ្នកគាំទ្រ ច្បាស់ជាធ្លាប់ជ្រាបហើយថា តារាសម្ដែង និងជាតារាចម្រៀង Doh Kyung-soo (D.O) ជាសមាជិកម្នាក់ដែលមានរូបរាងតូចល្អិតជាងគេនៅក្នុងក្រុម Exo។ ប៉ុន្តែទោះបីជាមានមាឌតូច តែ D.O មានកម្ពស់ ១.៧៣ម៉ែត្រ មានមុខមាត់ខ្យូតដូចកូនឆ្មា និងកែវភ្នែកមានមន្តស្នេហ៍អ្នកណាៗក៏សរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Exo
ក្រុម Exo

ដោយឡែក ថ្មីៗនេះក្រុមអ្នកតាមដាន ទើបតែប្រមាញ់បានរូបភាពតារាប្រុសរូបនេះបានមួយចំនួនអំឡុងពេលលោកបានដើរតាមផ្លូវ ដោយក្នុងនោះយើងឃើញថា D.O ហាក់មានសភាពប្រែប្លែកខុសពីរាល់ដង។ ពោលបើមើលទៅលើមុខរបស់គេដូចជាមានសាច់មានឈាម មានសាច់ដុំនៅកន្លែងដើមទ្រូងក៏មានរាងធំជាងមុន ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រនៅតាមបណ្ដាញអ៊ីនធើណែត មានការសង្ស័យថាតារារូបនេះកំពុងតែឡើងគីឡូហើយ។

យ៉ាងណាមិញ តាមរយៈរូបភាពអស់ទាំងនោះ យើងនៅមិនទាន់អាចសន្មត់ថាតើវាជាការឬអត់ ឬមួយវាគ្រាន់តែជារូបភាពចាស់ៗក៏មិនដឹង ដូច្នេះយើងមិនអាចសន្មត់ថា D.O ឡើងគីឡូមែនឬក៏អត់នោះទេ មានតែចាំតាមដានការ update របស់តារារូបបន្ត៕

សូមទស្សនារូបភាពខាងក្រោម៖

 D.O 
 D.O 
 D.O 
 D.O 
រូបភាព D.O ដែលគេថតបាន
រូបភាព D.O ដែលគេថតបាន
រូបភាព D.O ដែលគេថតបាន
រូបភាព D.O ដែលគេថតបាន
រូបភាព D.O ដែលគេថតបាន
រូបភាព D.O ដែលគេថតបាន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T