បុិនហ្មង! ក្រុមក្មេងៗល្បីនៅថៃ​ Cover តាម​ Trailer រឿង​ «Spider Man: No way home» ឡូយខ្លាំង (មានវីដេអូ)

//s9.kh1.co/04/048385613751a9401b7721501d32ab8de591e52c.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

សុទ្ធតែជាក្មេងៗទេ ប៉ុន្តែមើលពួកគេសម្ដែងត្រាប់តាមក្នុងវីដេអូ ទាំងការថត ការរៀបចំប្លង់ ការកាត់ត និងបច្ចេកទេសផ្សេងៗ មើលទៅគឺឡូយដូចទៅនឹងវីដេអូដើមពិតៗតែម្ដង។

ថៃ៖ ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ ក្រុមក្មេងៗល្បីនៅប្រទេសថៃ ក្រុម Deksorkrao ជាក់ជាមិនខាន ព្រោះនាពេលកន្លងមក ពួកគេតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច និងពោលពាក្យសរសើរទៅកាន់ពួកគេ តាមរយៈការថតវីដេអូត្រាប់តាមបទចម្រៀងរបស់តារាល្បីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Deksorkrao
ក្រុម Deksorkrao

ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុម Deksorkrao ទើបតែបានបញ្ចេញវីដេអូថ្មីមួយទៀតរបស់ពួកគេ ដោយវីដេអូនោះពិតជាទទួលបានការគាំទ្រច្រើន ពោលគឺត្រឹមរយៈពេលខ្លីប៉ុណ្ណោះ មានអ្នកចូលទស្សនារាប់លានដងនៅលើយូធូប។

យ៉ាងណាមិញ វីដេអូចុងក្រោយដែលក្រុមនេះបានបង្ហោះ គឺជាវីដេអូដែលថតធ្វើត្រាប់តាម Teaser Trailer ក្នុងរឿង Spider Man : NO WAY HOME ដែលក្នុងនោះយើងឃើញថា ពួកគេពិតជាធ្វើបានល្អខ្លាំងមែនទែន ព្រោះថាតួសម្ដែងសុទ្ធតែជាក្មេងៗ ហើយបើតាមការមើលលើការថត ការរៀបចំប្លង់ ការកាត់ត និងបច្ចេកទេសផ្សេងៗ មើលទៅគឺឡូយដូចទៅនឹងវីដេអូដើមពិតៗតែម្ដង ទើបធ្វើឲ្យគ្រប់គ្នាឃើញហើយមិនសរសើរមិនបាន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ក្រុម Deksorkrao
ក្រុម Deksorkrao
វីដេអូក្រុម Deksorkrao
វីដេអូក្រុម Deksorkrao
វីដេអូក្រុម Deksorkrao
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T