មិនគួរឲ្យជឿ! យប់មិញ Spurs ប្រើពេល១នាទីចុងម៉ោង នាទី៩០+៥ វាយបកបាន២ខ្នាយ យកបាន៣ពិន្ទុ ពី Leicester (មានវីដេអូ)

//s9.kh1.co/ff/ff8e1517a81de1905c665fbb8bd074dc3ef8e562.jpg
កីទ្បា

 ២០-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

យប់មិញ Spurs ប្រើពេល១នាទីចុងម៉ោង នាទី៩០+៥ វាយបកបាន២ខ្នាយ យកបាន៣ពិន្ទុ ពី Leicester

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានស្រវាឡើងមកកៀកតំបន់ Top 4 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ កញ្ជ្រៀងខៀវ Leicester City ទាំងលំបាកលំបិន ក្នុងការប្រកួតបង្គ្រប់សប្ដាហ៍ទី១៧ កាលពីរាត្រីថ្ងៃពុធ កន្លងទៅនេះ ដោយលទ្ធផល​ ៣ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងការប្រកួត គិតត្រឹមតង់ទី១ ក្រុមទាំងពីរ ស៊ុតគ្នាទៅមកបានម្នាក់១គ្រាប់ ដោយក្នុងនោះក្រុមម្ចាស់ផ្ទះ ជាអ្នកបើកគណនីនាំមុខមុននៅនាទីទី២៤ តាមរយៈខ្សែប្រយុទ្ធ Daka ខណៈគ្រាប់តាមស្មើ គឺជាការកឹបស៊ុតយ៉ាងល្អ ពីសំណាក់ម្ចាស់អាវលេខ១០ Harry Kane នៅនាទី៣៨។

https://s9.kh1.co/__image/w=650,h=366,q=100/13/1387882e791e3a86881575d4a916436f07500318.png

លុះឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ ក៏ធ្វើការនាំមុខសាជាថ្មីម្ដងទៀត តាមរយៈការទម្លុះសំណាញ់ទីរបស់ខ្សែបម្រើ James Maddison នៅនាទីទី៧៦ ដែលធ្វើឲ្យការប្រកួតរវាងក្រុមទាំងពីរ កាន់តែមានភាពក្ដៅគគុក។

ហើយអ្វីដែលគួរឲ្យកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺ Spurs បានធ្វើការតដៃបានរហូតដល់ទៅ២គ្រាប់ នៅចុងម៉ោងនាទីទី៩០+៥ ដែលកៀកនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺខ្សែប្រយុទ្ធ Steven Bergwijn ដែលទើបប្ដូរចូលនៅនាទីទ៧៩សោះនោះ ប្រើពេលត្រឹម១នាទី រកបាន២គ្រាប់ នៅនាទីទី៩០+៥ និង ៩០+៦ ធ្វើឲ្យជម្នះ ធ្លាក់មកលើដៃ ក្រុមភ្ញៀវវិញ។

https://s9.kh1.co/__image/w=650,h=434,q=100/e1/e19da4d0d6e30256053bd8b1f438cdc4c9978292.png
https://s9.kh1.co/__image/w=650,h=488,q=100/9a/9a02352197c6947e12615eebeebfd208cf043c80.png

តាមរយៈលទ្ធផលខាងលើ បានធ្វើឲ្យ Spurs ឡើងមកឈរលេខ៥ មាន៣៦ពិន្ទុ នៅសល់៣ប្រកួតក្នុងដៃ តាមពីក្រុមលេខ៤ West Ham ត្រឹម១ពិន្ទុប៉ុណ្ណោះ ខណៈក្រុម Leicester បានធ្លាក់ទៅឈរលេខ១០ មាន២៥ពិន្ទុ ប៉ុន្តែពួកគេនៅសល់៣ប្រកួតក្នុងដៃដូចគ្នា៕

បើចង់ឃើញការស៊ុតបញ្ចូលទី រវាងក្រុមទាំងពីរអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T