អេស៉្បាញ៖ កាលពីព្រឹកថ្ងៃអង្គារទី១៨ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ម្ចាស់កំណត់ត្រាពិភពលោកហ្គីនណេសគឺ លោកតាអាយុច្រើនបំផុតបានទទួលមរណភាព នាវេលាម៉ោងប្រហែល១១:០០នាទីព្រឹក នៅផ្ទះរបស់គាត់ផ្ទាល់តែម្ដង ក្នុងទីក្រុង León ភាគពាយព្យនៃប្រទេសអេស៉្បាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតា De la Fuente Garcia បានកើតនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩០៩ និងទទួលមរណភាពក្នុងអាយុ១១២ឆ្នាំ និង៣៤១ថ្ងៃ ដែលមិនយូរប៉ុន្មានផង គាត់អាចឈានចូលអាយុ១១៣ឆ្នាំ។ ហើយគាត់ ត្រូវបានខាងកំណត់ត្រាពិភពលោកហ្គីនណេស ទទួលស្គាល់ជាបុរសមានអាយុច្រើនជាងគេបំផុតលើពិភពលោក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខណៈរូបគាត់ផ្ទាល់មានអាយុ១១២ឆ្នាំ និង២១១ថ្ងៃ។
យ៉ាងណាមិញ ការចងចាំពីលោកតា នឹងស្ថិតនៅជាមួយកូនស្រីរបស់គាត់ចំនួន៧នាក់ ចៅ១៤នាក់ និងចៅទួត២២នាក់ ហើយសាកសពរបស់គាត់ ត្រូវបានបញ្ចុះនៅទីបញ្ចុះសពក្នុងតំបន់កាលពីថ្ងៃពុធម្សិលមិញនេះផងដែរ៕
ប្រភព: GuinessWorldRecord / people.com
សូមទស្សនារូបភាពខាងក្រោម៖







