Selena និយាយហែកកេរ្តិ៍ខ្លួនខ្ទេច ក្រោយនៅព្រៅរាប់ឆ្នាំ មិនព្រមយកសង្សារ

//s9.kh1.co/af/af6d1d6ed3ec73d639cafaf6ce9244db39443e6f.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២២ ៨ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀង និងសម្តែង អាមេរិក Selena Gomez បានទម្លាយប្រាប់មហាជនទាំងអស់អំពីរឿងរ៉ាវទាក់ទងទៅនឹងព័ត៍មានឯកជនរបស់ខ្លួន ក្រោយពីខ្លួនមិនទាន់បើកចិត្តទទួលស្នេហាពីបុរសណាម្នាក់។

អាមេរិក៖ ក្នុងពេលថ្មីៗនេះ តារាចម្រៀង និងសម្តែង អាមេរិក Selena Gomez បានទម្លាយប្រាប់មហាជនទាំងអស់អំពីរឿងរ៉ាវទាក់ទងទៅនឹងព័ត៍មានឯកជនរបស់ខ្លួន ក្រោយពីខ្លួនមិនទាន់បើកចិត្តទទួលស្នេហាពីបុរសណាម្នាក់នៅឡើយ ទោះបីជាមានប្រុសស្អាតជាច្រើនតម្រង់ជួរសុំក្តីស្រឡាញ់ពីតារាស្រីរូបនេះក៏ដោយចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងកិច្ចសម្ភាសជាមួយ Vogoe បានបង្ហាញពីព័ត៍មានផ្ទាល់ខ្លួនទៅកាន់មហាជន ជាពិសេសហ្វេនដែលតែងចង់ដឹងលឺរឿងរ៉ាវរបស់អាយដលជានិច្ច ពេលនេះ តារាចម្រៀងវ័យ២៩ឆ្នាំរូបនេះបាននិយាយត្រួសៗថា៖

ចំពោះខ្ញុំផ្ទាល់ កីឡាវៃប្រដាល់គឺជាកីឡាដែលខ្ញុំស្រឡាញ់ ខ្ញុំបានចំណាយពេលច្រើនទៅលើកីឡាមួយនេះ ខណៈពេលខ្ញុំនៅទីក្រុងញ៉ូយក 
ចំណែកអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យកាន់ខ្ញង់របស់ខ្ញុំវិញគឺ ខ្ញុំមិន​ដក​រោម​ចិញ្ចើម​ទេ ខ្ញុំ​មិន​ផាត់​រោម​ភ្នែក​ទេ មិន​ត្រូវ​ប៉ះពាល់​ត្រង់ចំណុចនេះទេ! ខ្ញុំ​គ្រាន់​តែ​កែលម្អតិចតួច ជាមួយ​នឹងចន្ទាសដកស្កូវប៉ុណ្ណោះ
រីឯពេលដែលត្រូវចេញក្រៅ ទៅញុំអាហារពេលល្ងាច​ខ្ញុំតែងតែលាបក្រែមពណ៍ក្រហម មើលទៅរាងទាន់សម័យផង រាងចាស់គម្រិលផង តែនេះមិនមែនជាបញ្ហាទេប្រសិនជាខ្ញុំមិនបានទាក់នរណាម្នាក់ ដែលការពិតគឺអត់ទាក់ទងនរណាម្នាក់ពិតមែន ដូច្នេះនេះពិតជាល្អណាស់ ព្រោះខ្ញុំអត់ត្រូវថើបនរណាម្នាក់នោះឡើយ

Selena Gomez

យ៉ាងណាមិញខណៈពេលនេះ Selena Gomez ហាក់ដូចជាមិនចាប់អារម្មណ៍ទៅកាន់នរណាម្នាក់នោះឡើយ ដោយភាគច្រើនមហាជន និងអ្នកកាសែតតែងតែឃើញតារាស្រីរូបនេះចំណាយច្រើនជាមួយនឹងមិត្តជិតស្និទ្ធរបស់ខ្លួនទៅវិញ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T