អីយ៉ាស់! R.Madrid ព្រមព្រៀងឲ្យកីឡាកររូបនេះ ត្រលប់មកលេងនៅ PL វិញហើយ

//s9.kh1.co/a8/a8aeb9b5e36486bc34328b246bf786b255fdcf43.jpg
កីទ្បា

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ក្លិប R.Madrid ព្រមព្រៀងឲ្យកីឡាកររូបនេះ ត្រលប់មកលេងនៅ PL វិញហើយ

បរទេស៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា បានបើកភ្លើងខៀវឲ្យ Eden Hazard ទៅចូលរួមជាក្លិប Newcastle United ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eden Hazard
កីឡាករ Eden Hazard

ជាការពិតណាស់ Hazard បានផ្លាស់ពី Chelsea មកចូលរួមជាមួយ R.Madrid កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួន ១៥០អឺរ៉ូ (ឬប្រមាណ ១៧០លានដុល្លា)។ ជាក់ស្តែង យើងឃើញថា Hazard ពុំសូវមានឥទ្ធិពលដូចកាលគេ នៅក្លិបតោខៀវទេ ដោយសារពេលមកដល់ទឹកដីអេស្ប៉ាញនេះគឺ គេមានរបួសច្រើន ហើយមិនសូវបានបង្ហាញខ្លួនលើទីលាន ប៉ុន្មានទេ ដោយចាប់តាំងពីមកដល់ទីនេះមក គេបង្ហាញខ្លួនបានតែ ៥៩ប្រកួត និង រកគ្រាប់បាល់បានតែ ៥គ្រាប់ប៉ុណ្ណោះ។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

បើយោងតាមសារកាសែត El Nacional បានចុះផ្សាយថា ក្លិប R.Madrid បានយល់ព្រមសំណើរបស់ក្លិប Newcastle ក្នុងការផ្ទេរយក Hazard ទៅកាន់ Premier League វិញហើយ ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ ​(ឬប្រមាណ ៤៥លានដុល្លា) បូកនឹងថ្លៃសេវាបន្ថែម ១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លា) ថែមពីលើទៀត៕

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T