ពុទ្ធោ! គ្រាន់ធានារ៉ាប់រងជើង របស់តារាស្រីរូបនេះ មានតម្លៃ ជាង២លានដុល្លារ

//s9.kh1.co/7c/7cd8a5698c6678ec587ab2a9dd93beb76b8edaa1.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Heidi Klum បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ដើម្បីអោយអ្នកជំនាញពិនិត្យមើលជើងរបស់នាង មុនចុះហត្ថលេខាលើធានារ៉ាប់រងចំនួន ២.២ លានដុល្លារ។

បរទេស៖ ចូលរួមក្នុងកម្មវិធី The Ellen DeGeneres Show នៅថ្ងៃទី 17 ខែមករា តារាស្រីដ៏ល្បី Heidi Klum បាននិយាយថានាងបានទិញធានារ៉ាប់រងក្នុងតម្លៃ ២.២ លានដុល្លារសម្រាប់ជើងសិចស៊ី មិនត្រឹមតែប៉ុណ្ណោះ នាងបានចំណាយប្រាក់ជាង ២០០,០០០ ដុល្លារផ្សេងទៀត សម្រាប់សេវាកម្មក្នុងជើងម្ខាងរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាជិតឈានចូលវ័យ ៤៩ ឆ្នាំក៏ដោយ Klum នៅតែមានរាងដ៏ស្តង់ដារ ជាមួយចង្កេះសាយ ជើងវែងជាង 1m នៅតែស្ដើង និងតឹងណែន។ Klum បានថ្លែងអំណរគុណម្តងហើយម្តងទៀតនូវជើងដ៏ស្រស់ស្អាតរបស់នាងដែលបានជួយនាងឱ្យទទួលបានជោគជ័យនៅលើវីថី ជាតារាម៉ូដែល ដែលបានប្រឡូកចាប់តាំង អាយុ ១៨ ឆ្នាំមកម្លេះ។

យ៉ាងណាមិញ នាងមិនមែនតារាតែម្នាក់ ទិញធានារ៉ាប់រងជើងនោះទេ យោងតាមសារព័ត៌មាន Daily Mail ក្នុងឆ្នាំ ២០១៥ តារាចម្រៀង Taylor Swift បានចំណាយរហូតដល់ ៤០ លានដុល្លារដើម្បីទិញធានារ៉ាប់រងសម្រាប់ជើងវែងខណៈពេលដែល Mariah Carey បានចំណាយ ៣៥ លានដុល្លារសម្រាប់លើជើងរបស់នាងដូចគ្នាដែរ៕

ប្រភព៖ zingnews.vn

សូមទស្សានារូបភាពខាងក្រោម៖

HeidiKlum
HeidiKlum
HeidiKlum
HeidiKlum
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T