ច្បាស់ហើយ! កីឡាករឆ្នើមរូបនេះ គ្មានគម្រោងចាកចេញពី PSG ទៅអេស្ប៉ាញទេ

//s9.kh1.co/53/5312781edf9177e7ac32494410e4bac008c049ed.jpg
កីទ្បា

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កីឡាករឆ្នើមរូបនេះ គ្មានគម្រោងចាកចេញពី PSG ទេ

បរទេស៖ កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងមិនចាកចេញពី Paris Saint Germain ទៅកាន់លីគអេស្ប៉ាញវិញ តាមពាក្យចរចាមអារ៉ាម ដែលគេចុះផ្សាយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាការពិតណាស់ កាលពីថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា Messi ត្រូវបានក្រុមគ្រួសារបង្ខំឲ្យផ្លាស់ទៅ Barcelona វិញ ព្រោះតែក្រុមគ្រួសាររបស់គេរួមមាន ភរិយា និង កូនៗ ពិបាកសម្របខ្លួននៅរដ្ឋធានី Paris នេះ ហើយថែមទាំងកូនៗទាមទារចង់ជួបមិត្តពួកគេ នៅអេស្ប៉ាញវិញទៀតផង។

កីឡាករ Lionel Messi និង គ្រួសារ
កីឡាករ Lionel Messi និង គ្រួសារ

បើយោងទៅតាមសារកាសែត The Sun បានចុះផ្សាយថា Messi នឹងមិនត្រលប់ទ្រនំចាស់ Barca របស់គេវិញទេ ដោយគេនឹងបន្តនៅលេងជាមួយ PSG ជាមួយនឹងកុងត្រារយៈពេល២ឆ្នាំរបស់គេ ដែលនឹងត្រូវផុតកំណត់នៅរដូវកាល ២០២៣-២៤ ខាងមុខនេះ។ លើសពីនេះទៅទៀត Messi ត្រូវបានគេរំពឹងថា អាចនឹងត្រលប់មកលើទីលានវិញ នៅក្នុងខែនេះ បន្ទាប់ពីជាសះស្បើយពីមេរោគកូវីដ-១៩រួច៕

ប្រភពsportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T