នៅអង់គ្លេស ប្រើមនុស្សយន្ដឲ្យរត់តុ ដែលចំណេញប្រាក់ជាងជួលបុគ្គលិកធ្វើការទៀត (មានវីដេអូ)

//s9.kh1.co/25/25f36f2ae4ef5a4fc8323d81430ce1c8bb14d007.jpg
សង្គម

 ១៨-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ភោជនីយដ្ឋានអាហារប៊ុហ្វេចិនមួយកន្លែង ក្នុងប្រទេសអង់គ្លេស ត្រូវបានបង្ខំចិត្តឲ្យប្រើប្រាស់មនុស្សយន្ដ ជំនួសបុគ្គលិក ដោយសារតែកង្វះខ្វះខាតបុគ្គលិក ដែលបណ្ដាលមកពីជីងឺរាតត្បាតជំងឺកូវីដ-១៩។

អង់គ្លេស៖ ភោជនីយដ្ឋានអាហារប៊ុហ្វេចិនមួយកន្លែង ក្នុងប្រទេសអង់គ្លេស ត្រូវបានបង្ខំចិត្តឲ្យប្រើប្រាស់មនុស្សយន្ដ ជំនួសបុគ្គលិក ដោយសារតែកង្វះខ្វះខាតបុគ្គលិក ដែលបណ្ដាលមកពីជីងឺរាតត្បាតកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកនៃភោជនីយដ្ឋានបានបញ្ចេញមនុស្សយន្ដឈ្មោះ BellaBot នីមួយៗ នៅភោជនីយដ្ឋានចំនួន៤ ក្នុងទីក្រុង Liverpool, St Helens, Bolton និង Wigan ដើម្បីបម្រើអាហារដល់ភ្ញៀវ ក្រោយពីភោជនីដ្ឋានបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទក្រុងចុងក្រោយ។ ហើយភ្ញៀវទាំងអស់ អាចកុម៉្មង់អាហារតាមរយៈកម្មវិធីលើគ្រឿងអេឡិចត្រូនិក ជាជាងភ្ញៀវដើរទៅកុម៉្មង់អាហារ និងយកដោយខ្លួនឯងផ្ទាល់។

យ៉ាងណាមិញ ការប្រើប្រាស់មនុស្សយន្ដឲ្យធ្វើការពិតជាមានប្រជាប្រិយភាពជាខ្លាំង ហើយវាមានតម្លៃមួយ២០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលតិចជាងតម្លៃនៃការជួលបុគ្គលិកឲ្យរត់តុស៊ីប្រាក់ឈ្នួលអប្បបរមាចំនួន៤០ម៉ោងឯណោះក្នុងមួយសប្ដាហ៍។

ជាក់ស្ដែង ក្នុងវីដេអូឃ្លីប បង្ហាញឲ្យឃើញថា មនុស្សយន្ដមានទឹកមុខរួសរាយយ៉ាងខ្លាំងដល់ភ្ញៀវគ្រប់រូប និងតួខ្លួនរបស់វាមានធ្នើរចំនួន៤ ដែលមានន័យថា វាអាចបម្រើតុចំនួន៤ ឬម្ហូប៤មុខដែរក្នុងពេលតែមួយ ហើយថែមទាំងនិយាយជាមួយភ្ញៀវផងដែរ៕

ប្រភព: Daily Mailindiatimes

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T