ក្លិបឲ្យតិចពេករាល់ដង! កីឡាករ Man UTD រូបនេះ ចង់បានប្រាក់អាទិត្យគុណនឹងបីដងនៃប្រាក់ចាស់ ទើបគេព្រមបន្តកុងត្រាថ្មី

//s9.kh1.co/15/154a0451d0443d75b18de013e2d2b44d37baab04.jpg
កីទ្បា

 ១៨-មករា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Man Utd រូបនេះ ចង់បានប្រាក់អាទិត្យគុណនឹងបីដងនៃប្រាក់ចាស់ ទើបគេព្រមបន្តកុងត្រាថ្មី

បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លិប Manchester United កីឡាករ Bruno Fernandes ត្រូវបានគេរាយការណ៍ថា ទាមទារប្រាក់អាទិត្យរបស់គេ គុណនឹងបីដងនៃប្រាក់អាទិត្យចាស់ ទើបគេព្រមបន្តកុងត្រាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

ជាការពិតណាស់ Bruno​ ចាប់តាំងពីផ្លាស់ពី​ ក្លិប​ Sporting Lisbon មកចូលរួមជាមួយ Man Utd ចាប់តាំងពីឆ្នាំ ២០២០ កន្លងទៅមក យើងឃើញថា Bruno ហាក់ដូចជា មានឥទ្ធិពលច្រើនមកលើក្រុម ទាំងការជួយក្រុម ក្នុងការរកគ្រាប់បាល់ ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និង ការដឹកនាំក្នុងនាមជាប្រធានក្រុម អស់រយៈពេលជាង ២ឆ្នាំ នេះមក។

  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

យ៉ាងណាមិញ ជាក់ស្តែង Bruno ត្រូវបានគេរាយការណ៍ថា គេទទួលបានប្រាក់អាទិត្យ ១៨មុឺនផោន/សបា្តហ៍ ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យគេពុំសូវសប្បាយចិត្ត ព្រោះគេជឿថា គេជួយក្រុមបានច្រើនជាងប្រាក់ដែលគេទទួលបានទៀត។ 

  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

បើយោងទៅតាមសារកាសែត The Atletic បានចុះផ្សាយថា Bruno ទាមទារចង់បានឲ្យក្លិប Man Utd ផ្តល់ប្រាក់អាទិត្យដល់រូបគេ គុណនឹងបីដងនៃប្រាក់អាទិត្យចាស់ ពោលគឺ ច្រើនជាងកីឡាករនៅក្នុងក្រុមទាំងអស់តែម្តង ខណៈដែលអ្នកនៅក្នុងក្រុមដែលទទួលបានប្រាក់ខ្ពស់ស្រាប់នោះគឺ Cristiano Ronaldo ទទួលបាន ៤០មុឺនផោន/សបា្តហ៍ និង David de Gea​ ទទួលបាន ៣៧.៥មុឺនផោន/សប្តាហ៍៕

ប្រភព dailystar

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T