មិនមែនពូដូទេ! Benzema ថា ម្នាក់នេះទើបជា ម៉ាស៊ីនរកគ្រាប់បាល់ពិតៗ

//s9.kh1.co/cd/cd9d212deeb4cefce9919e98ee1763b71e681c17.jpg
កីទ្បា

 ១៨-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Benzema ថា ម្នាក់នេះទើបជា ម៉ាស៊ីនរកគ្រាប់បាល់ពិតៗ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Karim Benzema បានសរសើរដល់ កីឡាករ Robert Lewandowski ថា ជាម៉ាសុីនរកគ្រាប់បាល់ពិតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Karim Benzema
  កីឡាករ Karim Benzema

ជាការពិតណាស់ Lewandowski បានផ្លាស់មកពីក្លិប Borussia Dortmund មកចូលរួមជាមួយក្លិប Bayern Munich កាលពីឆ្នាំ ២០១៤។ Lewandowski បានចំណាយពេលប្រមាណជា ៨ឆ្នាំហើយជាមួយ Bayern ដោយរូបគេបានបង្ហាញខ្លួនបាន ៣៥៦ប្រកួត និង រកគ្រាប់ ៣២៨គ្រាប់។ គួរបញ្ចាក់ផងដែរថា កាលពីយប់មិញនេះ Lewandowski បានទទួលពានរង្វាន់ថ្មីមួយទៀតហើយគឺ FIFA​ Best Men Player ពោលនេះគឺនេះជាពានទីពីររបស់គេ ដោយគេបានឈ្នះពាននេះពីរឆ្នាំជាប់គ្នាហើយ។

   កីឡាករ Robert Lewandowski
   កីឡាករ Robert Lewandowski

Benzema បាននិយាយថា៖

ខ្ញុំមិនដែលខ្វល់ថា អ្នកណាចាត់ទុកខ្ញុំជាម៉ាសុីនរកគ្រាប់បាល់អ្វីទេ ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំមិនមែនជាកីឡាករបែបហ្នឹងទេ ព្រោះកីឡាករប្រៀបដូចជា Lewandowski​ ទើបស័ក្តិសមជា ម៉ាសុីនរកគ្រាប់បាល់ពិតៗ៕

កីឡាករ Karim Benzema
  កីឡាករ Robert Lewandowski
  កីឡាករ Robert Lewandowski

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T