រៀបការលើកទី២? សុខៗ Ahn Jae Hyun បង្ហោះរូបចូលរោងការក្រោយលែងលះអស់២ឆ្នាំ

//s9.kh1.co/38/3890c084957b5ef3befa9f52cca8493fe88f1558.png
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

តារាសម្ដែងប្រុសដែលលែងលះប្រពន្ធបាន២ឆ្នាំ Ahn Jae Hyun ស្រាប់តែបង្ហោះរូប កូនកម្លោះ កូនក្រមុំ ធ្វើឲ្យមហាជនមានការយល់ច្រឡំពេញបណ្ដាញសង្គម។

កម្សាន្ត៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល តារាសម្ដែងប្រុស Ahn Jae Hyun រស់នៅយ៉ាងស្ងប់ស្ងាត់ បន្ទាប់ពីលែងលះជាមួយប្រពន្ធអស់រយៈពេល២ឆ្នាំ ស្រាប់តែបង្ហោះរូបនៅក្នុងរោងការ មានកូនកម្លោះ កូនក្រមុំ ដឹកដៃគ្នា ធ្វើឲ្យហ្វេនមានការជ្រួលច្របល់ពេញបណ្ដាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ahn Jae Hyun
Ahn Jae Hyun

ងាកទៅរឿងដ៏កក្រើកកាលពីឆ្នាំ ២០១៩ វិញ តារាប្រុសរូបនេះ បានបែកផ្លូវគ្នាជាមួយភរិយាដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព​ Goo Hye Sun ដោយមានការប្ដឹងប្ដល់ទៀតផង។ ដោយឡែក ក្រោយមានរឿងបែបនេះកើតឡើង ជីវិតរបស់ Ahn Jae Hyun ហាក់មានភាពស្ងប់ស្ងាត់មិនបង្ហាញមុខក្នុងសិល្បៈឡើយ។

Ahn Jae Hyun និង អតីតភរិយា Goo Hye Sun
Ahn Jae Hyun និង អតីតភរិយា Goo Hye Sun

ទន្ទឹមនឹងនោះ លោកក៏បានធ្វើឲ្យមហាជន ងាកមកចាប់អារម្មណ៍សារជាថ្មីជាមួយនឹងរូប គូស្វាមីភរិយាកំពុងចូលរោងការ ដែលខ្លួនបានបង្ហោះពីពេលថ្មីៗនេះ។ ផ្ទុយទៅវិញ លោកមិនបានរៀបការលើកទី២ ឬ ជារូបចាស់អ្វីនោះទេ វាគ្រាន់តែជារូបភាពរបស់មិត្តនៅពេលលោកចូលរួមពិធីតែប៉ុណ្ណោះ ដោយលោកបានអបអរសាទគូស្វាមីភរិយាថ្មី៕

Ahn Jae Hyun
Ahn Jae Hyun

ប្រភព៖ LoveKpop95

Ahn Jae Hyun 
Ahn Jae Hyun 
រូបភាពមិត្តរបស់ Ahn Jae Hyun
រូបភាពមិត្តរបស់ Ahn Jae Hyun
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T