តិចមើលIdolអត់ស្គាល់? បាត់មុខមួយរយៈ ណុប បាយ៉ារិទ្ធ កាន់តែសង្ហា ដូចតារាកូរ៉េ - Khmerload

តិចមើលIdolអត់ស្គាល់? បាត់មុខមួយរយៈ ណុប បាយ៉ារិទ្ធ កាន់តែសង្ហា ដូចតារាកូរ៉េ

https://s9.kh1.co/8d/8d22a74faaa6686f134c4890bcce4ac6feef4868.jpg
តារា & កម្សាន្ដ
 14-Jan-2022 10am · 4 months ago

បាត់មុខមួយរយៈ ណុប បាយ៉ារិទ្ធ កាន់តែសង្ហា មិនចាញ់តារាកូរ៉េប៉ុន្មានឡើង មុខមាត់ដូចកូនតុក្កតា ស្ទើរតែចំណាំមិនស្គាល់ទៅហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ ជាតារាប្រុសដែលមានប្រជាប្រិយភាពម្នាក់ ហើយក៏ជាតារាចម្រៀងល្បីលំដាប់ម្នាក់ផងដែរ ដោយក្នុងនោះ រូបលោកនៅតែរក្សាបានកេរ្ត៍ឈ្មោះក្នុងវិថីសិល្បៈអស់រយៈពេលច្រើនឆ្នាំ។

ទន្ទឹមនឹងនេះ កាលពីប៉ុន្មានខែប៉ុន្មានមុននេះ រូបលោកនិងគ្រួសារ ទើបនឹងមានបញ្ហា ត្រូវបានបុរសម្នាក់ជេរប្រមាថ លើបណ្តាញសង្គម ផ្អើលអស់មហាជន នរណាៗក៏ផ្ទុះការចាប់អារម្មណ៍ ដោយក្នុងនោះ គេឃើញតារាចម្រៀងរូបនេះ ហាក់រក្សាភាពស្ងៀមស្ងាត់ គ្មានចេញមុខបកស្រាយបន្តិចសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយរឿងហេតុនេះ ស្ងប់ស្ងាត់ លើសពីនេះទៅទៀត បុរសរូបលោក ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយនោះ ស្រាប់តែថ្មីៗនេះ គេឃើញរូបលោក ទើបនឹងបង្ហាញវត្តមាន ព្រមជាមួយនឹង សម្រស់ថ្មីយ៉ាងស្រស់សង្ហា និងគួរឲ្យទាក់ទាញ មើលមួយភ្លែតមិនស្គាល់ថា ជាតារាប្រុស ណុប បាយ៉ារិទ្ធ​ នោះឡើយ ស្មានតែជាតារាកូរ៉េទៅហើយ បើមុខមាត់ឃ្យូតសា.ហាវថ្នាក់នេះ ដូចកូនតុក្កតា៕

បើចង់ដឹងឲ្យដឹងកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ណុប បាយ៉ារិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង