បរទេស៖ អតីតអ្នកចាត់ការក្រុម Middlesbrough លោក Neil Warnock ថា ទោះ Manchester United ឲ្យលោកប៉ុន្មាន ក៏លោកមិនព្រមប្តូរជាមួយ ខ្សែការពារក្រុមលោកដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុម Man Utd បច្ចុប្បន្ននេះ កំពុងទទួលរងការរិះគន់ជាច្រើន អំពីប្រព័ន្ធការពារ របស់ពួកគេ ជាពិសេសនោះគឺ កីឡាករ Harry Maguire តែម្តង។ យ៉ាងណាមិញ លោក Neil ក៏បាននិយាយដែរថា ក្រុម Man Utd សម្បូរកីឡាករល្អៗណាស់ ប៉ុន្តែពួកគេល្អរាងខ្លួន ហើយបើលេងជាក្រុមគឺមិនសូវកើតទេ។

លោក Neil បាននិយាយថា៖
Man Utd សម្បូរកីឡាករល្អៗមែន ក៏ប៉ុន្តែពួកគេលេងមិនសូវល្អទេ ពេលលេងជាក្រុម ហើយប្រកួតក្រោយនេះ គេត្រូវប្រកួតទល់ក្រុមចាស់ខ្ញុំទៀត ហើយទោះ Man Utd ឲ្យខ្ញុំប៉ុន្មានក៏ខ្ញុំ មិនព្រមដូរកីឡាករខ្ញុំជាមួយ កីឡាករគេដែរ ព្រោះខ្ញុំគិតថា ខ្សែការពារក្រុមខ្ញុំល្អជាង ខ្សែការពារ Man Utd ទៀត៕
ប្រភព៖ sportskeeda