ណាត់ជួបដៃគូលើកដំបូងផង ស្រាប់តែជាប់នៅផ្ទះជាមួយគ្នា ក្រោយពីទីក្រុងប្រកាសបិទ

//s9.kh1.co/7c/7c2b2e9da50d40d470c8f9a2fa87a7007590cc7d.jpg
សង្គម

 ១៣-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បុរសទី៥ បានចង់បញ្ចេញនូវស្នាហាដៃធ្វើម្ហូប ដូច្នេះក៏បានអញ្ចើញនាងទៅផ្ទះរបស់ខ្លួន ដើម្បីទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនតិក។

ចិន៖ នារីជនជាតិចិនម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញជាខ្លាំងនៅលើបណ្ដាញសង្គមចិន ក្រោយពីរូបនាងផ្ទាល់ បានចែករំលែករឿងរ៉ាវ និងវីដេអូឃ្លីបខ្លីមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដោយនាងបានជាប់គាំងនៅផ្ទះរបស់បុរសម្នាក់ ដែលឪពុកម្ដាយបានរៀបចំការណាត់ជួបជាលើកដំបូងឲ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាង វ៉ាង (Wang) មានអាយុច្រើនគួរសមល្មមនឹងមានដៃគូស្នេហាហើយ តែមិនមាននរណាម្នាក់ធ្វើឲ្យនាងពេញចិត្តឡើយ រហូតដល់ឪពុកម្ដាយរបស់នាង បានរៀបចំការណាត់ជួបជាមួយនឹងបុរសប្លែកមុខចំនួន១០នាក់ឲ្យនាង ខណៈបុរសទី៥ បានចង់បញ្ចេញនូវស្នាហាដៃធ្វើម្ហូប ដូច្នេះក៏បានអញ្ចើញនាងទៅផ្ទះរបស់ខ្លួន ដើម្បីទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនតិក។

តួយ៉ាង អំឡុងពេលកំពុងជួបមុខគ្នាជាលើកដំបូង ក៏ស្រាប់តែផ្នែកខ្លះនៃទីក្រុង Zhenzhou ភាគកណ្ដាលប្រទេសចិន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការចាក់សោរភ្លាមៗ ក្រោយពីមានករណីជំងឺកូវីដ-១៩ថ្មីផ្ទុះឡើង ដែលបណ្ដាលឲ្យនាង វ៉ាង ចាកចេញពីផ្ទះរបស់បុរសជាដៃគូមិនរួច និងជាប់គាំងអស់រយៈបួនថ្ងៃឯណោះ។

យ៉ាងណាមិញ ការរស់នៅជាមួយគ្នាទាំងប៉ុន្មានថ្ងៃនេះ នាង វ៉ាង មិនបានបង្កើនភាពស្ធិទ្ធស្នាលជាមួយបុរសខាងលើឡើយ ដោយសារបុរសជាដៃគូណាត់ជួប មិនចេះនិយាយអីច្រើនទេ ដែលស្ងៀមស្ងាត់ដូចទៅនឹងម៉ាឡាកាំងអីចឹង និងតែងតែធ្វើកិច្ចការក្នុងផ្ទះ រួមទាំងអង្គុយធ្វើការពីមុខកុំព្យូទ័រយួរដៃជានិច្ច។ ចំណែកជំនាញធ្វើម្ហូបវិញ គឺឆ្ងាញ់គួរសមផងដែរ ហើយមកទល់ពេលនេះ នាងមិនទាន់បានរាយការណ៍បន្ថែមនៅឡើយទេថា នាងអាចចាកចេញ ឬបន្ដជាប់គាំងទៀត៕

ប្រភព: Daily Mail / BBC

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T