រន្ធត់ចិត្ត! អតីតតារាចម្រៀង​ និងជាបងប្រុស ជា វណ្ណារិទ្ធ បានទទួលម.រ.ណ.ភាព​ ដោយសារតែ...

//s9.kh1.co/b2/b2bd5c66014231ea78153605eef97b6d2dbebed2.png
តារា & កម្សាន្ដ

 ១១-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អាណិតណាស់លោកអើយ ជីវិតពុំទៀង ទីបំផុតអតីតតារាចម្រៀង​ និងជាបងប្រុសលោកជា វណ្ណារិទ្ធបានទទួលមរណៈភាពហេីយ​ ដោយសារតែជម្ងឺ

តារាកម្សាន្ត៖ កាលពីយប់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ជាវណ្ណារិទ្ធ ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានប្រកាសពីដំណឹងមរណភាពដ៏សែនក្រៀមក្រំ របស់បងប្រុសរបស់លោក គឺលោកជា​ ដេវីត​ ដែលមហាជន បានស្គាល់ថាជាអតីតតារាចម្រៀងមួយរូប ដែលបានទទួលមរណភាពដោយសារតែជម្ងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងសារបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកជាវណ្ណា រិទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ដោយក្តីអាឡោះអាល័យ​ អាណិតបំផុត​😭 ចុងឆ្នាំ2021 និង​ ដេីមឆ្នាំ2022 គាត់ហូបលែងបាន​ ទឹកលែងចូល​ រហូតស្គមរីងរៃ​ ពេលនេះបងប្រុសខ្ញុំ​ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង​ ជា​ ដេវីត​ បានទទួលមរណៈភាពហេីយ​ ដោយជម្ងឺ​😭🙏 សូមវិញ្ញាណក្ខន័្ធបងទៅកាន់សុគតិភព​ ជាតិណាៗ​ សូមកុំអោយអភ័ព្វដូចជាតិនេះទៀត​ សូមអោយ​ កម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ​ 🙏

លោក ជាវណ្ណារិទ្ធ 

យ៉ាងណាមិញ ជាការចូលរួមរំលែកទុក្ខ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកជា​ ដេវីត​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោក ជាវណ្ណារិទ្ធ 
លោក ជាវណ្ណារិទ្ធ 
លោកជា​ ដេវីត​
លោកជា​ ដេវីត​
ជា វណ្ណារិទ្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T