បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Eden Hazard បានចាត់ទុក កីឡាករ Lionel Messi គឺជាកីឡាករដែលល្អបំផុត ម្នាក់គត់ក្នុងពិភពបាល់ទាត់។
ជាការពិតណាស់ ម្ចាស់ពានរង្វាន់ Ballon d'Or ៧សម័យកាល រូបនេះ គឺសឹងតែជានិមិត្តរូបសម្រាប់ កីឡាករ និង យុវជនដែលគាំទ្រស្រលាញ់បាល់ទាត់ទាំងអស់ហើយ នៅលើពិភពលោក។ ទោះបីជា បច្ចុប្បន្ននេះ Messi មានវ័យរៀងជ្រេរ ហើយមិនសូវបង្ហាញសមត្ថភាពលេចធ្លោដូចកាលពីប៉ុន្មានឆ្នាំមុនក្តី ក៏ប៉ុន្តែយើងដឹងស្រាប់ហើយថា Messi ជាកីឡាករដែលអស្ចារ្យប៉ុណ្ណា ហើយសមិទ្ធផលដែលគេទទួលបានពីអាជីពបាល់ទាត់នេះ ច្រើនប៉ុណ្ណា។ Messi បានបំបែកកំណត់ត្រាជាច្រើន ទាំងការ រកគ្រាប់បាល់ និង ការឈ្នះពាន រង្វាន់ធំៗផ្ទាល់ខ្លួនច្រើនជាងកីឡាករដទៃទៀត ដូច្នេះហើយទើបអ្នកគ្រប់គ្នាចាត់ទុកគេជា កីឡាករដ៏ល្អម្នាក់ក្នុងពិភពបាល់ទាត់។
Hazard បាននិយាយថា៖
អ្នកណាថាលើលោកនេះមាន G.O.A.T ពីរនាក់? ខុសហើយគឺមិនមែនទេ នៅក្នុងកែវភ្នែកខ្ញុំគឺមានតែ G.O.A.T តែម្នាក់ទេ ហើយម្នាក់នោះគឺ Messi។ គេគឺជា កីឡាករម្នាក់ដែលល្អដាច់ កីឡាករទាំងអស់តែម្តង៕
ប្រភព៖ Just Football