ជឿជាក់ណាស់ តារា​ស្រី​រូប​នេះ​អះអាង​ថា​ នាង​ស្អាត​ជាង Kim Tae Hee និង Jun Ji Hyun ​ទៀត

//s9.kh1.co/73/73c6e0c7cefc6b1d9724cc84c24a34701583f5da.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

តារា​ស្រី​មួយ​រូបនេះ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​ប្រព័ន្ធ​អ៉ីនធឺណែត​ដោយ​បាន​អះអាង​ថា​នាង​ស្អាត​ជាង Kim Tae Hee ឬ Jun Ji Hyun ទៅ​ទៀត។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៥ ខែមករា ការបង្ហោះដែលមានចំណងជើងថា «ស្ត្រីម្នាក់ដែលអះអាងថានាងស្អាតជាង Kim Tae HeeJun Ji Hyun» ទទួលបានការចាប់អារម្មណ៍ពេញសហគមន៍អនឡាញជាច្រើន ជាមួយនឹងប្រធានបទមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្ហោះបន្ទាប់មកបានរាយបញ្ជីរូបថតអេក្រង់ពីវគ្គអតីតកាលនៃរឿង «Knowing Brothers» របស់ទូរទស្សនិ៍ JTBC ក្នុងខែមីនា ឆ្នាំ ២០១៧ ដែលតារាសម្តែងស្រី Kim Hee Sun បង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ។

ជាក់ស្តែងក្នុងវិដេអូបានបង្ហោះ តារាពិធីករលោក Kang Ho Dong បានសួរទៅកាន់ Kim Hee Sun ឱ្យឆ្លើយដោយត្រង់ថា អ្នកណាស្អាតជាងគេក្នុងចំណោមរូបនាង តារាស្រី Kim Tae Hee និង តារាស្រីJun Ji Hyun ?

ក្រោយពីបានឬសំនួរហើយ តារសម្តែងរូបនេះ បានធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចដោយជ្រើសរើសខ្លួនឯងដោយមិនស្ទាក់ស្ទើរ។ នាង​បាន​បន្ថែម​ថា ទោះ​ពួក​គេ​សុទ្ធ​តែ​ស្រស់​ស្អាត​ក៏​ដោយ ប៉ុន្តែ​នាង​បាន​ត្រួស​ត្រាយ​ផ្លូវ​នៅ​ចំពោះ​មុខ​ពួក​គេ។

យ៉ាងណាមិញ នៅក្រោមការបង្ហោះនោះ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានយល់ស្រប និងអស់សំណើចទៅនឹង ចម្លើយរបស់​នាង ហើយក៏បានលើកឡើងថា ប្រសិនបើជានាង ពួកគេក៏ឆ្លើយបែបហ្នឹងដែរ។ យ៉ាងណាក្តី នេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះគ្មានបំណង ចង់បង្អាប់នរណាម្នាក់នោះទេ ថែមទាំងនេះជាកម្មវិធីកំប្លែងទៀតផង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Kim Tae Hee និង តារាស្រីJun Ji Hyun
Kim Tae Hee និង តារាស្រីJun Ji Hyun
Kim Hee Sun 
Kim Hee Sun 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T