ឃើញមុខក្មេង តិចច្រឡំលង់! តារាហុងកុង Bob Cheung វ័យ៤១ឆ្នាំហើយ

//s9.kh1.co/34/34a7819a7e75a1cd2facff59f2a893334791b503.png
តារា & កម្សាន្ដ

 ០៤-មករា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងហុងកុង វ័យ៤១ឆ្នាំ កំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើសម្រស់របស់លោក ដែលមើលទៅដូចកម្លោះអាយុ ២០ឆ្នាំ។

កម្សាន្ត៖ តារាសម្ដែងប្រុស សញ្ជាតិហុងកុង ដែលជា កូនកាត់អង់គ្លេស Bob Cheung បានកំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ទៅលើរូបសម្រស់របស់លោក។ ជាមួយគ្នានេះដែរ ទស្សនិកជនដែលនិយមតាមដានរឿងភាគហុងកុងប្រាកដជាធ្លាប់បានឃើញមុខលោករួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bob Cheung 
Bob Cheung 

ដោយឡែក មហាជនមានការភ្ញាក់ផ្អើលស្មានមិនដល់ថា តារាប្រុសនេះ មានអាយុច្រើន ប៉ុន្ដែមុខក្មេងដូចទើបនឹងវ័យ២០ឆ្នាំ។ អ្វីដែលមិនគួរឲ្យជឿនោះ គឺឆ្នាំនេះលោកមានវ័យ ៤១ឆ្នាំហើយ ប៉ុន្ដែ Bob Cheung មានមុខមាត់ក្មេង រូបរាងសង្ហារ និងមានមន្ដស្នេហ៍ ទាក់ទាញមិនធម្មតាទេ។ 

Bob Cheung 
Bob Cheung 

គួរបញ្ជាក់ឲ្យដឹងថា Bob Cheung បានចូលសិល្បៈកាលពីឆ្នាំ២០១៤ ហើយលោកគឺជាតារាសម្ដែងដ៏មមាញឹកមួយរូបផងដែរ។ ជាពិសេស មិនត្រឹមតែលោកមានសមត្ថភាពសម្ដែងប៉ុណ្ណោះទេ លោកក៏ជាតារាចម្រៀងមួយរូបដែលច្រៀងពិរោះនិងអាចលេងហ្គីតាបានយ៉ាងស្ទាត់ជំនាញ៕

ប្រភព៖ វីគីភីឌា

Bob Cheung 
Bob Cheung 
Bob Cheung 
Bob Cheung 
Bob Cheung 
Bob Cheung 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T