សាលារៀននៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ងាកមកប្រើប្រព័ន្ធឌីជីថល

//s9.kh1.co/0a/0a9ab1fd3166630956ed4303f849afadebcc6d86.jpg
បច្ចេកវិទ្យា

 ៣០-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជា ក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា សាលារៀនមួយចំនួននៅក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ

ខេត្តកំពង់ចាម៖ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជា ក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា សាលារៀនមួយចំនួននៅក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (School Information System – SIS) ត្រូវបានណែនាំនៅក្នុងសិក្ខាសាលាមួយនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមហ៊ុន មិត្តហ្វូន និងមន្ត្រីមកពីមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តទាំងពីរ ។

https://s9.kh1.co/__image/w=650,h=342,q=100/0a/0a9ab1fd3166630956ed4303f849afadebcc6d86.jpg

ចាប់ពីពេលនេះ​ទៅ លោកគ្រូអ្នកគ្រូ​និងសិស្ស​មកពីសាលារៀននានា​នៅទូទាំង​ខេត្តទាំងពីរអាច​ប្រើប្រាស់​កម្មវិធី SIS តាម​អនឡាញពីទីកន្លែងណា​ក៏បានតាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីគ្រប់គ្រង​កិច្ចការ​សាលា​និងការសិក្សារបស់សិស្ស ។ ខាងក្រោមនេះ​ គឺ​ជា​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​អប់រំ​តាមអនឡាញ ៖ 

  • ផ្តោតលើ​សិស្សានុសិស្ស ៖ ងាយស្រួល​ប្រើ បំពេញតម្រូវការសិក្សាអតិបរមារបស់សិស្ស បំពាក់​ដោយ​មុខងារ​ដ៏ងាយស្រួលជាច្រើនដូចជា អាចឲ្យសិស្សធ្វើការផ្លាស់ប្ដូរគ្នា ធ្វើអត្ថាធិប្បាយ និង​ប្រាស្រ័យទាក់ទងគ្នា​ជាមួយគ្រូ នៅពេលវេលាណាក៏បាន​ ហើយ​ការប្រឡង​អាច​ដាក់ពិន្ទុ​បាន​យ៉ាង​ឆាប់រហ័ស ។ 
  • គ្រប់គ្រង​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព ៖ សិស្ស​អាចរៀបចំ​កាលវិភាគ​សម្រាប់​មុខវិជ្ជាណា​មួយ​ដែលពួកគេ​ចូលរៀន មានភាពបត់បែន​ដើម្បីផ្ដោតទៅលើ​វិធីសាស្ត្រ​សិក្សាខុសៗគ្នា ដោយ​ផ្អែក​លើ​ចំណេះដឹង ជំនាញ និង​តម្រូវរបស់សិស្សម្នាក់ៗ ។ 
  • មានប្រសិទ្ធផល ៖ ការសិក្សាតាមអនឡាញ​សន្សំសំចៃ​ថ្លៃចំណាយ​លើ​ការអប់រំ​សរុប​បានដល់ទៅពី ៥០% ទៅ ៧០% សម្រាប់​ទាំងការបង្រៀន និងទាំងការរៀនរបស់សិស្ស ដោយ​ពួកគេ​មិនចាំបាច់​ត្រូវការកាតាប ឧបករណ៍សិក្សា និង​ការចំណាយ​ធ្វើដំណើរទៅកាន់​ថ្នាក់រៀនឡើយ ។ 
  • រៀបចំបរិយាកាស​សិក្សា ឲ្យស្របទៅតាម​ការចង់បានជាក់លាក់របស់សិស្ស ។ បរិយាកាស​សិក្សាបែប​ប្រពៃណី ដូចជាការរៀននៅថ្នាក់រៀន ជានិច្ចកាល រៀបចំឡើង​តាម​របៀប​ចាស់ពីមុន ដែល​រឹតត្បិត​សក្ដានុពល​និង​ផ្នត់​គំនិត​ច្នៃប្រឌិត​របស់សិស្សជាច្រើន ។ 
  • ការប្រមូល​ព័ត៌មាន​និងការតាមដាន ដែលធ្វើឡើងដោយ​ស្វ័យប្រវត្តិដើម្បី​ផ្ដល់​អត្ថប្រយោជន៍ដល់​សាលារៀន​និងនាយកដ្ឋានអប់រំរបស់រដ្ឋ ក្នុងការវាយតម្លៃនិងរៀបចំ​យុទ្ធសាស្ត្រ​ដែល​លើក​កម្ពស់​និង​អភិវឌ្ឍ​កម្មវិធីអប់រំ កម្មវិធីសិក្សា និងការងារគ្រប់គ្រង ។ 
  • ដោះស្រាយបញ្ហាខ្វះគ្រូ នៅតាមសាលារៀនតាមខេត្ត និងគាំទ្រ​ដល់សិស្ស​និងទាក់ទាញ​​សិស្ស​ថ្មីៗបន្ថែមទៀត ។ ជាធម្មតា គ្រូ​ម្នាក់អាច​បង្រៀនដោយ​ផ្ទាល់​ដល់សិស្ស​ពី ៣០នាក់ ដល់ ៦០​នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែ ជាមួយនឹងការសិក្សាតាមអនឡាញ គេត្រូវការតែគ្រូ​ម្នាក់ ឬពីរនាក់រួមគ្នា សម្រាប់​ការបង្រៀន​ដល់​សិស្ស​ជាច្រើននាក់ អាចនិយាយថា ខ្ទង់រយនាក់ ពាន់នាក់ ឬ​ដល់​លាន​នាក់ថែមទៀតផង ។ 
  • វិធីសាស្ត្រ​រៀន​ដែលមាន​ភាព​បរិស្ថានមេត្រី ដូចជា ការរៀនតាម​ប្រព័ន្ធ​អនឡាញ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ៩០% តិចជាង និងបង្កើត​សំរាម​ ៨០% តិចជាង​បរិយាកាស​រៀនតាម​បែប​ប្រពៃណី ។ លើសពីនេះទៀត សាលារៀន​បោះពុម្ព​សៀវភៅ ឬក្រដាសមេរៀនតិចតួចបំផុត ឬ​សឹង​តែគ្មានតែម្ដង និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការកាប់​ព្រៃឈើ​ដើម្បី​ផលិត​ក្រដាស ដែល​នេះ​ជា​ការរួមចំណែក​ដល់​ការការពារបរិស្ថាន ។ 
  • មិនត្រូវការ​ឧបករណ៍សិក្សា ពីព្រោះ​គេ​ប្ដូរពី​សៀវភៅមេរៀន​ជាក្រដាស​ទៅជាមួយ​សៀវភៅ​បែប ​ឌីជីថល​ និងរក្សាទុក​នៅលើ​ប្រព័ន្ធ ដើម្បី​ប្រើប្រាស់ អាន និង​ដោនឡូត​នៅពេលណា​ក៏បានដែរ ។ សម្ភារៈសិក្សា​ទាំង​អស់​មានបច្ចុប្បន្នភាពលើ​ខ្លឹមសារ​ភ្លាមៗ នៅពេលណា​មាន​ការ​កែប្រែ ខុសពី​សៀវភៅក្រដាស​ដែល​ចាំបាច់ត្រូវបោះពុម្ព​ជាថ្មី ហើយ​សិស្ស​ត្រូវទិញ​សៀវភៅចេញថ្មី​ជានិច្ច ។ 
  • សន្សំសំចៃពេលវេលា​បាន​ច្រើនបំផុត គឺចំណេញពេលវេលាពី ២៥% ទៅ ៦០% សម្រាប់ទាំង​គ្រូ ទាំងសិស្ស បើប្រៀបធៀបនឹងការរៀនតាមបែបប្រពៃណី​នៅតាម​ថ្នាក់រៀន ។ សម្រាប់​សិស្ស ពួកគេ​មាន​ពេលវេលា​ច្រើនជាងមុន​សម្រាប់​រៀន​មុខ​វិជ្ជា​ចាំបាច់ៗ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រៀនបាន​ប្រសើរ​ជាង​មុន ។ 
https://s9.kh1.co/__image/w=650,h=487,q=100/b9/b93c53aacf72a33ab05078dc687fc9765e24dee0.jpeg

លោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ប្រព័ន្ធ SIS បានបង្កភាពងាយស្រួលកាន់តែច្រើនសម្រាប់ទាំងគ្រូ និងទាំងសិស្ស ។

លោក កុក ស៊ីជឿន ថ្លែងយ៉ាងដូច្នេះថា ៖ 

«ប្រព័ន្ធ SIS ជួយឲ្យគ្រូនិងរដ្ឋបាលសាលាអាចគ្រប់គ្រងការងាររបស់ខ្លួនបានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព ។ ហើយសិស្សក៏អាចប្រើប្រាស់វាសម្រាប់ការសិក្សាតាមអនឡាញបានផងដែរ ដោយសន្សំសំចៃបានទាំងពេលវេលានិងទាំងថវិកា» ។

លោក កុក ស៊ីជឿន
https://s9.kh1.co/__image/w=650,h=867,q=100/64/64278d3c6615a3f860ae7e167703c384f10538d4.png

ប្រព័ន្ធ SIS ឬហៅថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន គឺជាកម្មវិធីអប់រំបែបឌីជីថលមួយ ដែលអភិវឌ្ឍដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីវិសាលភាពសេវាអ៊ីនធឺណែតគ្របដណ្ដប់ទូទាំងប្រទេស និងបង្កើតឡើងសម្រាប់សាលារៀនទាំងអស់នៅទូទាំងប្រទេស ។

គ្រូ សិស្ស អាណាព្យាបាល និងរដ្ឋបាលនិងនាយកសាលា អាចប្រើប្រាស់កម្មវិធីឌីជីថលនេះដើម្បីស្វែងរកនិងប្រើប្រាស់ព័ត៌មានទាំងអស់ដែលពួកគេត្រូវការសម្រាប់កិច្ចការរបស់ខ្លួន ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់សាលារៀន ដោយគ្រាន់តែពួកគេមានអ៊ីនធឺណែតប្រើប្រាស់គឺជាការស្រេច ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលកូវីដ-១៩ សាលារៀនជាច្រើនបានត្រូវប្រើប្រាស់ជាទីតាំងចត្តាឡីស័កសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលនាំឲ្យអាក់ខានដល់ដំណើរការរបស់សាលារៀន ។

លោក អ៊ិន ពៅសម្បត្តិ បានថ្លែងយ៉ាងដូច្នេះ ៖ 

«ប្រព័ន្ធ SIS មានសារប្រយោជន៍យ៉ាងខ្លាំងចំពោះសាលារបស់យើង នៅក្នុងកាលៈទេសៈកូវីដ-១៩ ដោយផ្ដល់លទ្ធភាពឲ្យសាលាអាចធ្វើប្រតិបត្តិការទៅបាន ហើយការបង្រៀននិងការរៀនតាមអនឡាញប្រព្រឹត្តទៅដោយរលូននិងងាយស្រួល ដោយគ្រាន់តែប្រើតាមអ៊ីនធឺណែត ។»

លោក អ៊ិន ពៅសម្បត្តិ

កន្លងមក ប្រព័ន្ធ SIS បានដាក់ពង្រាយទៅដល់សាលារៀនចំនួន ២៦៥កន្លែងរួចហើយ នៅទូទាំងប្រទេស ដោយផ្ដល់លទ្ធភាពដល់សិស្សជាង ៣សែននាក់ និងគ្រូជាង ១ម៉ឺន៥ពាន់នាក់ ទទួលផលប្រយោជន៍ពីការរៀននិងការបង្រៀនតាមប្រព័ន្ធឌីជីថលនេះ ។

គិតត្រឹមឆ្នាំ២០២២ បើតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹងត្រូវដាក់ពង្រាយទៅដល់សាលារៀនឲ្យបាន ១០០០កន្លែង នៅទូទាំង ២៥រាជធានីខេត្ត ដើម្បីលើកទឹកចិត្ដដល់សកម្មភាពអប់រំឲ្យកាន់តែសកម្មថែមទៀតនៅតាមខេត្ត សម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈ ។

ជាមួយនឹងមុខងារថ្មីបន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្សកាន់តែមានធនធានច្រើនជាងមុនដើម្បីបម្រើដល់ការរៀនសូត្រនិងការក្រេបជញ្ជក់ចំណេះដឹងរបស់ខ្លួន ពីទីកន្លែងណាក៏បាន ៕

https://s9.kh1.co/__image/w=650,h=487,q=100/5d/5d187eb23c515e318eaaed4a61e1c68d3b2e4331.jpeg
https://s9.kh1.co/__image/w=650,h=487,q=100/50/504d1dbce49b9d4ab327ed28fc135b94f5535b55.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T