ក្រុមហ៊ុនព្រូដិនសល ដាក់លក់ផលិតផលធានារ៉ាប់រងលើសុខភាពតាមបែបឌីជីថល ដើម្បីជួយឱ្យប្រជាជនកម្ពុជាឱ្យទទួលបានសេវាព្យាបាលកាន់តែងាយស្រួល!

//s9.kh1.co/3f/3fb1323be7598053372c3bbaa9f4fc2d43561688.jpg
សង្គម

 ២៩-ធ្នូ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ព្រូដិនសល អាចផ្ដល់ជូននូវសេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យភ្លាមៗ និងសមស្របតាមតម្រូវការសម្រាប់ធានាលើថ្លៃចំណាយសម្រាកនៅមន្ទីរពេទ្យ តាមរយៈ Pulse ដែលជាកម្មវិធីគ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិរបស់ព្រូដិនសល។

ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ការចំណាយដោយលុយផ្ទាល់ខ្លួនលើថ្លៃព្យាបាលនៅប្រទេសកម្ពុជា បានកើនឡើងដល់ប្រមាណ ៨៥៦ លានដុល្លារ [គិតត្រឹមឆ្នាំ ២០១៨] នេះបានបង្ហាញពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងថ្លៃព្យាបាលជំងឺដែលមិនបានព្រាងទុកជាមុន។ ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់លក់ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ ដើម្បីជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសេវាថែទាំសុខភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានតម្លៃសមរម្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ គឺជាកញ្ចប់ធានារ៉ាប់រងបែបឌីជីថលចុងក្រោយបង្អស់ដែលបានដាក់លក់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អតិថិជនបែបឌីជីថលដែលមានភាពសាមញ្ញ ដោយផ្តល់ការការពារលើវិបត្តិហិរញ្ញវត្ថុដែលមិននឹកស្មានដល់ និងអាចឱ្យអ្នកប្រើប្រាស់ទទួលបានការព្យាបាលទាន់ពេលវេលាក្នុងករណីមានជំងឺ។ អតិថិជនអាចធ្វើការទិញ គ្រប់គ្រង និងដាក់ពាក្យទាមទារសំណងតាមរយៈកម្មវិធី Pulse by Prudential ហើយអាចទទួលបានការការពារភ្លាមៗ បន្ទាប់ពីបង់ប្រាក់រួច រីឯដំណើរការទាំងអស់គឺស្ថិតនៅលើទូរស័ព្ទរបស់ពួកគេតែម្ដង។

ផលិតផលធានារ៉ាប់រងបែបឌីជីថល ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈកញ្ចប់ដែលសមស្របតាមតម្រូវការជាក់ស្ដែង និងមានតម្លៃសមរម្យ។ អតិថិជនអាចជ្រើសរើសកញ្ចប់ការពារដែលមានតម្លៃសមរម្យចំនួន ៤ ប្រភេទ និងអាចទទួលបានការការពារភ្លាមៗ ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ៩.៩ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖

“យើង​​ជាក្រុមហ៊ុននាំមុខគេក្នុងការ​បង្កើតផលិតផល​ធានា​រ៉ាប់រងបែប​ឌីជីថល ដើម្បី​ធ្វើ​ឱ្យ​ការធានា​រ៉ាប់រង​កាន់តែ​មាន​តម្លៃ​សមរម្យ និងផ្ដល់ភាព​ងាយស្រួល​សម្រាប់​អតិថិជន​នៅកម្ពុជា។ យើងឃើញថាផលិតផលទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់សម្រាប់អតិថិជនវ័យក្មេង ហើយយើងក៏កំពុងទទួលបានមតិយោបល់វិជ្ជមានជាច្រើនពីពួកគេ ដោយសារផលិតផលធានារ៉ាប់រងបែបឌីជីថលទាំងនេះអាចជំរុញឱ្យពួកគេអាចរៀបចំផែនការ និងការពារហិរញ្ញវត្ថុរបស់គ្រួសារពួកគេបានកាន់តែប្រសើរឡើង”។

https://s9.kh1.co/__image/w=650,h=366,q=100/cd/cdefcb0a87bb3e540bc29ca2e4ed2e8edf360fa2.png

ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ អាចរកទិញបាននៅលើមុខងារ PRUShopee នៅក្នុងកម្មវិធីសុខភាព Pulse។ នៅពេលការបំពេញបែបបទ និងការទូទាត់ប្រាក់បានបញ្ចប់ ការការពារនឹងត្រូវបានចាប់ផ្ដើមភ្លាមៗ។ កម្មវិធីទូរស័ព្ទ Pulse បានបើកដំណើរការនៅឆ្នាំ២០២០ ដែលជាកម្មវិធីទូរស័ព្ទដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារសម្រាប់គ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិ។ Pulse មានទាំងជាភាសាខ្មែរ និងអង់គ្លេស ហើយអ្នកអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃពី App Store និង Google Play។ អ្នកប្រើប្រាស់អាចចុះឈ្មោះបានយ៉ាងងាយស្រួលជាមួយលេខទូរស័ព្ទរបស់ពួកគេ៕

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.prudential.com.kh/en/our-products/digital-product/PRUTector_PRUការពារប្រចាំថ្ងៃ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfb12240d077c5a632bd0a68e90efa735c7db1d.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”!

 ២១-វិច្ឆិកា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T