បែកធ្លាយការពិត Ahn Hyo Seop ស្ទើរតែក្លាយជាសមាជិកក្រុម GOT7

//s9.kh1.co/28/28eda57c8871447d3229c89b9abbf02a886581c0.png
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាប្រុសរូបសង្ហារនេះ តាមពិតស្ទើតែក្លាយជាតារា Kpop សមាជិកក្រុម GOT7 ទៅហើយ ប៉ុន្ដែលោកបែរជាចាប់អាជីពជាតារាសម្ដែងវិញ។

កម្សាន្ត៖ ប្រិយមិត្តដែលបានទស្សនារឿងភាគកូរ៉េ Dr. Romantic វគ្គ២ ប្រាកដជាបានស្គាល់តួឯកប្រុសមុខស្រស់ ដែលសម្ដែងដោយ Ahn Hyo Seop រួចមកហើយ។ តារាប្រុសនេះ ទទួលបានការស្រលាញ់គាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយពីសម្ដែងជា តួអង្គគ្រូពេទ្រ ក្នុងរឿងភាគមួយនេះមកមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Ahn Hyo Seop
 Ahn Hyo Seop

ទន្ទឹមនឹងនោះ តារាសម្ដែងរូបនេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើរូបរាងសង្ហារដែលមានកម្ពស់រហូតដល់ទៅ ១ម៉ែត្រ៨៧សង់ទីម៉ែត្រ។ ដោយឡែក តាមប្រភពបានឲ្យដឹងថា ដើមឡើយតួឯកប្រុសនេះ មិនមែនមានបំណងធ្វើជាតារាសម្ដែងនោះទេ។

 Ahn Hyo Seop
 Ahn Hyo Seop

តារាប្រុសវ័យ២៦ឆ្នាំរូបនេះ តាមពិតគឺជា Trainee នៅក្នុងផលិតកម្ម JYP កាលពីអាយុ១៧ឆ្នាំមកម្ល៉េះ ហើយលោកធ្លាប់បានបង្ហាញខ្លួនជាមួយ Jackson សមាជិកក្រុម GOT7 ក្នុងកម្មវិធីមួយ ដែលធ្វើឲ្យមានពាក្យចចាមអារាមថា ខ្លួនជាសមាជិកក្រុម Kpop មួយនេះ។

 Ahn Hyo Seop
 Ahn Hyo Seop

បកមកវិញ Ahn Hyo Seop ជាជនអន្ដោប្រវេសន៍ ដែលរស់នៅប្រទេស Canada ហើយក៏ធ្វើដំណើរមកប្រទេសកូរ៉េតែម្នាក់ឯង ដើម្បីសម្រេចក្ដីសុបិន។ ជាមួយគ្នានេះដែរ ដោយសារតែរូបរាងដ៏សង្ហារខ្ពស់ស្រឡះរបស់លោក បានធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពឆាប់រហ័ស ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះរហូតមកដល់ពេលនេះ៕

ប្រភព៖ Koreaboo

 Ahn Hyo Seop និង Jackson
 Ahn Hyo Seop និង Jackson
 Ahn Hyo Seop និង Jackson
Ahn Hyo Seop និង Jackson
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T