គួរដឹង! តើលោក William Guang ជានរណា? មុនឈានដល់ការឃាត់ខ្លួនជុំវិញករណីប្លន់កក្រើក

//s9.kh1.co/20/206afe6872dc7b10ce06e259340d8c608e03fd59.png
សង្គម

 ២១-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

មិនធម្មតាមែន? តើលោក William Guang ជានរណា? មុនឈានដល់ការឃាត់ខ្លួនជុំវិញករណីប្លន់កក្រើក

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចជំនាញនៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម) ព្រមទាំងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ដែលនៅក្នុងនោះរួមមានទាំងលលោក William Guang ម្នាក់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយើងក្រលេកមកចាប់អារម្មណ៍ពីជីវិតរបស់ William Guang (ឈ្មោះពិត លោក សុវណ្ណវនា សារពង្ស) ឯណេះវិញ មុនពេលឃាត់ខ្លួនជុំវិញករណីប្លន់ខាងលើនេះ លោកក៏មានប្រវត្តិជីវិតក៏មិនធម្មតាដែរ ដោយលោកធ្លាប់បានលើកឡើងថា ម្តាយ​លោក​បាន​ស្លាប់​ក្រោយ​បង្កើត​លោក​បាន​ ៧ថ្ងៃ​ក្នុង​សម័យ​ប៉ុលពត ហើយ​ក្នុង​ឆ្នាំ ១៩៨២ ក្រោយ​រំដោះ​របប​នោះ ឱពុក​លោក​បាន​លាចាក​លោក​ទៀត ដូច្នេះ​លោក​ត្រូវ​រស់​នៅ​ជាមួយពូ​បង្កើត​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៨ ដោយ​សារ​ជំនួញ​របស់​ពូលោក​ខ្ស័យធន់ហើយ​រត់​ទៅ​បរទេស លោក វីល្លៀម គ័ង ​ក៏​បាន​រស់​នៅ​តែ​ម្នាក់ឯងគ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន​នៅ​​វត្តនិរោធ។អំឡុង​ពេល​លោក​រៀន​​សាកលវិទ្យាល័យ គឺ​ជា​ពេល​ដែល វីល្លៀម លំបាក​បំផុត​ ព្រោះ​គ្មានប្រាក់ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្តទៅ​​ធ្វើ​អ្នក​រត់​តុ​នៅ​រង្គសាល នាគព័ន្ធ ហើយ​ឆ្លៀត​ពេល​ទំនេរ​ទៅធ្វើ​សំណង់​ ​រៀបឥដ្ឋ​រក​ប្រាក់​បន្ថែមដើម្បី​រៀនសូត្រ ហើយ​ក្រោយ​ពីនោះ​បាន​ទៅ​សម្រាក​នៅ​វត្ត។ បុរសវ័យ ៤០ ឆ្នាំ​មាន​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​ ថា​មួយ​ថ្ងៃៗកាល​ជំនាន់​នៅ​រៀន ​លោក​​សឹង​តែ​រក​ពេល​សម្រាក​គ្មាន ពោលគឺ​សម្រាក​បាន​តែ ៣ម៉ោង​គត់ ដោយ​សារ​លោក​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៦យប់​ដល់​ម៉ោង ៣ភ្លឺរាល់​ថ្ងៃ។ បន្ថែម​ពី​នោះ​លោក​បាន​រៀន​សរសេរ​អត្ថបទ​ស៊ី​ជម្រៅ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ រក​ប្រាក់​បន្ថែម​ទៀត។ លោកក៏ជាអ្នករកសុីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវិឡាខ្នាតធំមួយរូបផងដែរ ហើយអ្វីដែលជាពិសេសទៅទៀតនោះ លោកក៏ជាអ្នកនយោបាយ និងក៏ជាប្រធានគណបក្សមួយរូបថែមទៀតផង៕

លោក William Guang 
លោក William Guang 
លោក William Guang 
លោក William Guang 
លោក William Guang 
លោក William Guang 
លោក William Guang 
លោក William Guang 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T