Anchilee បានត្រឹមសុំទោស ដែលធ្វើឲ្យហ្វេនៗគ្រប់គ្នា ខកចិត្ត

//s9.kh1.co/49/4941f7b972a727af0dbf1c303d1b1cb7ac2ba77b.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

បវរកញ្ញាចក្រវាលថៃ នាង Anhilee បានបង្ហាញពីអារម្មណ៍ ដែលបានធ្វើឲ្យមនុស្សជាច្រើនខកចិត្ត ព្រោះតែ លទ្ធផលចេញមកមិនដូចអ្វីដែលអ្នកគ្រប់គ្នារំពឹងទុក

ថៃ៖ បន្ទាប់ពីបវរកញ្ញាចក្រវាលថៃ នាង Anchilee បានតំណាងឱ្យប្រទេសថៃ ចូលរួមការប្រកួតប្រជែងដណ្តើមមកុដលើឆាក Miss Universe 2021 ក៏មាននិន្នាការទាំងវិជ្ជមាន និងអវិជ្ជមានជាច្រើន ខណៈដែលមនុស្សមួយចំនួន បានលើកទឹកចិត្តចំពោះនាង បើទោះជាបាត់បង់ឱកាស ចូលទៅក្នុងវគ្គ១៦ នាក់ចុងក្រោយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តាមរយៈប្រភពក្នុងស្រុកមួយ បានទម្លាយកិច្ចសម្ភាសន៍របស់ Anchilee បន្ទាប់ពីនាងទើបតែត្រឡប់មកដល់ ប្រទេសថៃថ្មីៗ និងមានអ្នកគាំទ្រជាច្រើន បានមកស្វាគមន៍ចំពោះនាង ផងដែរ។ យ៉ាងណាមិញ នៅក្នុងនោះ បវរកញ្ញារូបនេះ ស្រាប់តែបាន​បើក​ចំហ និងបង្ហាញអារម្មណ៍យ៉ាងកក់ក្ដៅ ព្រមទាំងបានអរគុណអ្នកទាំងអស់គ្នា ដែលបានមកគាំទ្រដល់រូបនាង។ 

ជាពិសេស សម្រាប់រឿងផ្សេងៗពីមុន នាងក៏បានអាននិងស្ដាប់គ្រប់យ៉ាង ដែលបានជួយឲ្យនាង Ann បានកែលម្អឲ្យកាន់តែល្អជាងមុន។ ម៉្យាងវិញទៀត Anhilee ថែមទាំង បានទទួលស្គាល់នូវអ្វី ដែលខ្លួនបានធ្វើខុស នឹង​ត្រូវ​បាន​កែ​សម្រួល​សម្រាប់​ការ​សម្តែង​ដ៏​ល្អ​បំផុត ​របស់​បវរកញ្ញា​ចក្រវាល​ថៃ និងបានសារភាពទៀតថា នាងពិតជាមានអារម្មណ៍ថា បានធ្វើឲ្យមនុស្សជាច្រើនខកចិត្ត ព្រោះបានត្រៀមអ្វីគ្រប់យ៉ាង ប៉ុន្តែ​លទ្ធផលចេញមក បែរជា​មិន​ល្អ​គ្រប់​គ្រាន់នោះ​ទេ ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T