កុំឱ្យរំលង! កម្មវិធីបើកលក់ “Mera Secret Garden” ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 9% រួមទាំងកាដូជាច្រើនសន្ធឹកសន្ធាប់ត្រឹមតែ2ថ្ងៃប៉ុណ្ណោះ!

//s9.kh1.co/cc/cc6b8454780fa8062109d7435f9678ed5dfce193.jpg
សង្គម

 ១៨-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

“Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ “Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានបើកលក់ជាផ្លូវការហើយ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី18 និងទី19 ខែធ្នូ ឆ្នាំ2021 នាការិយាល័យលក់ ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចម្ងាយត្រឹមតែ 3នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) ជាមួយនឹងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់ 9% ភ្លាមៗ
- រង្វាន់ជាទីគាប់ចិត្ត ជាមួយនឹងជម្រើសជាច្រើនរួមមាន ទូកម្ចាត់វីរុស និងបាក់តេរី UV-C, Scooter អគ្គិសនី ម៉ូតូអាគុយម៉ូដថ្មី ឬ Golf Cart ម៉ូដែលចុងក្រោយជាច្រើនរង្វាន់
- វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត
- គោលការណ៍បង់ប្រាក់ កាន់តែងាយស្រួល

https://s9.kh1.co/__image/w=650,h=434,q=100/3c/3ce9d0140edae5dc3ce5016469764f6773a05dce.jpg

អ្វីដែលពិសេសបន្ថែមក្រៅពីការផ្ដល់ជូនដ៏អស្ចារ្យខាងលើ អតិថិជនក៏អាចជ្រើសយកជម្រើសកម្ចីតាមរយៈធនាគារជាដៃគូរបស់ បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់មិនធ្លាប់មានពីមុនមកចាប់ពី 4.39% ឡើងទៅ និងទំហំកម្ចីរហូតដល់ 100% ថែមទៀតផង។ សូមប្រញាប់រួសរាន់ឡើង! ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមតែរយៈពេល 2 ថ្ងៃនេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ដែលមានឈ្មោះថា Mera Secret Garden មានសួនអាថ៍កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ និងវីឡាភ្លោះ ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 21ម៉ឺនដុល្លារឡើងទៅ ត្រូវបានរចនាឡើងជាមួយនឹងសោភ័ណភាពដ៏ល្អឥតខ្ចោះ គុណភាពសំណង់រឹងមាំ ដើម្បីផ្ដល់នូវការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិដល់ជូនអតិថិជន។

https://s9.kh1.co/__image/w=650,h=434,q=100/ec/ecd998479ee5830716e5d0a92eec99585bf5b4df.jpg

គម្រោងនេះផ្ទាល់ គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ  ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

https://s9.kh1.co/__image/w=650,h=434,q=100/58/5831b20b2cb3ab4a74ee609ea505ee8d859e0a23.jpg

ដើម្បី​ជ្រាបពីការផ្ដល់ជូននេះឱ្យ​​កាន់​តែ​ច្បាស់ ​ សូម​អញ្ជើញ​ចូលរួមព្រឹត្តិការណ៍នៃការបើកលក់ផ្ទាល់ ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត៕

https://s9.kh1.co/__image/w=650,h=366,q=100/63/63a11ffae718d78a596a42f9da717ee043a413e5.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T