រកឯណាបាន! ចាយត្រឹម៩ម៉ឺនដុល្លារជាង ក៏អាចទិញវីឡាកូនកាត់ម៉ូដថ្មី នៅ បុរី ប៉េង ហួត

//s9.kh1.co/6d/6d211ff8f92bd70a2587c25e098dde4e25f5cfdf.jpg
សង្គម

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរី ប៉េង ហួត​ តែង​តែ​គិត​គូរ​អំពី​សុខុមាលភាព បរិស្ថាន​ធម្មជាតិ និង​ភាព​ស៊ីវីល័យ​របស់​អតិថិជន​ តាម​រយៈ​ការ​បង្កើត​គម្រោង​លំនៅដ្ឋាន​សម្បូរ​បែប​រាប់​សិប​ទីតាំង​ ដែល​សុទ្ធ​សឹង​តែ​ជា​តំបន់​មាន​សក្ដានុពល​។ ដើម្បី​បន្ត​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ បុរី ប៉េង ហួត ​បាន​ប្រកាស​អំពី​កម្មវិធី​ផ្ដល់​ជូន​យ៉ាង​ពិសេស​​ សម្រាប់​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​​ ក៏​អាច​ទិញ​ផ្ទះ​ប្រភេទ​វីឡា​កូន​កាត់​ម៉ូដថ្មី​​ ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត ​ត្រឹម​តែ​ជាង​ ៩​ម៉ឺន​ដុល្លារ ​ប៉ុណ្ណោះ។

ភ្នំពេញ៖ បុរី ប៉េង ហួត​ តែង​តែ​គិត​គូរ​អំពី​សុខុមាលភាព បរិស្ថាន​ធម្មជាតិ និង​ភាព​ស៊ីវីល័យ​របស់​អតិថិជន​ តាម​រយៈ​ការ​បង្កើត​គម្រោង​លំនៅដ្ឋាន​សម្បូរ​បែប​រាប់​សិប​ទីតាំង​ ដែល​សុទ្ធ​សឹង​តែ​ជា​តំបន់​មាន​សក្ដានុពល​។ ដើម្បី​បន្ត​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​  បុរី ប៉េង ហួត ​បាន​ប្រកាស​អំពី​កម្មវិធី​ផ្ដល់​ជូន​យ៉ាង​ពិសេស​​ សម្រាប់​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​​ ក៏​អាច​ទិញ​ផ្ទះ​ប្រភេទ​វីឡា​កូន​កាត់​ម៉ូដថ្មី​​ ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត ​ត្រឹម​តែ​ជាង​ ៩​ម៉ឺន​ដុល្លារ ​ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរី ប៉េង ហួត ប្រកាសគម្រោងវីឡាកូនកាត់ម៉ូដថ្មី
បុរី ប៉េង ហួត ប្រកាសគម្រោងវីឡាកូនកាត់ម៉ូដថ្មី

​​ក្រៅ​ពី​តម្លៃ​ដ៏​សមរម្យ​ ដែល​មិន​ធ្លាប់​មាន​​សម្រាប់​​ច្រើន​ឆ្នាំ​មក​នេះ គម្រោង​វីឡា​កូន​កាត់​ម៉ូដ​ថ្មី​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​​គម្រោង ហ្គ្រេន​ស្តា ​ផ្លា​ទី​នីម​ ដំណាក់​កាល​ទី​២ «អេ​កូ ​ខូឡិកសិន» ​សាង​សង់​ក្នុង​ទំ​ហំ​ដី​ធំ​ល្វឹង​ល្វើយ​លាត​សន្ធឹង​​ជាង​១៥០​ហិកតា ​​អម​ជាមួយ​ធម្មជាតិ​ចម្រុះ​ស្រស់​បំព្រង ​មាន​កន្លែង​​កម្សាន្ត​សម្បូរ​បែប មាន​​បឹង​ធម្មជាតិ​សម្រាប់​ជិះ​ទូក​​បណ្ដែត​អារម្មណ៍ ​ ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ ហាត់​ប្រាណ ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព។ ​​នេះ​ជា​ការ​វិវត្ត​ឆ្ពោះ​ទៅ​រស់​នៅ​បែប​ថ្មី ​កាន់​តែ​ទំនើប និង​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​ពិត​ៗ។

តម្លៃ​ត្រឹម​តែ​ជាង ​៩​ម៉ឺន​ដុល្លារ ស្ថិត​ក្នុង​ទីតាំង​ដ៏​មាន​សក្ដានុពល​អម​ដោយ​ធម្មជាតិ​ល្អ​​បរិសុទ្ធ ​គម្រោង​វីឡា​កូន​កាត់​ម៉ូដ​ថ្មី​នេះ​ នឹង​ផ្ដល់​ជូន​​ក្នុង​ចំនួន​មាន​កំណត់​សម្រាប់​អតិថិជន​ ដែល​​ទាក់​ទង​​មក​​បាន​មុន​តែ​ប៉ុណ្ណោះ។ ​ដូច្នេះ កុំ​ឱ្យ​ឱកាស​នេះ​កន្លង​ផុត សូម​ត្រៀម​ខ្លួន​ទទួល​យក​ការ​ផ្ដល់​ជូន​ដ៏​កម្រ​មាន​នេះ​ ជាមួយ​ បុរី​ ប៉េង ហួត ​ក្នុង​ពេល​ឆាប់ៗ​នេះ។

សម្រាប់​ព័ត៌មាន​លម្អិត​ ទាក់​ទង​នឹង​គម្រោង​វីឡា​កូនកាត់​ប្រភេទ​ថ្មី​នេះ សូម​រង់​ចាំ​តាម​ដាន​នៅ​លើ​ទំព័រ​ Facebook ផ្លូវ​ការ​របស់ ​បុរី ប៉េង ហួត ឬ​​​លោក​អ្នក​អាច​ទាក់​ទង​​​លេខ​ទូរស័ព្ទ៖ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬ​ក៏​​អញ្ជើញ​មកសាកសួរ​ព័ត៌មាន​ពី​គ្រប់​ការិយាល័យ​លក់ ​ដែល​នៅក្បែរលោក​អ្នក​រៀងរាល់ម៉ោងធ្វើការ៕​​​​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T