ថ្ងៃនេះ បុរី ប៉េង ហួត បើកសម្ពោធជាផ្លូវការនូវគម្រោងថ្មីបែបអេកូធម្មជាតិ3 គម្រោងព្រមគ្នាតែម្តង ក្នុងព្រឹត្តិការណ៍ «សុភមង្គលថ្មីបែបធម្មជាតិ»!

//s9.kh1.co/88/885da963a7d6da15a197a2069c73bc065c49a6a6.jpg
សង្គម

 ១៩-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះ បុរី ប៉េង ហួត បានប្រារព្ធកម្មពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះ បុរី ប៉េង ហួត បានប្រារព្ធកម្មពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា ដែលនៅក្នុងនោះរួមមានដូចជា គម្រោងដឹស្តាផ្លាទីនីម​ អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ស្ថិតក្នុងគម្រោងហ្រេ្គនស្តាផ្លាទីនីម អេកូ ខូឡិកសិន ក្នុងព្រឹត្តិការណ៍ «សុភមង្គលថ្មីបែបធម្មជាតិ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា 
ពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា 

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំងក្បែរផ្ទះគំរូវីឡា King A ស្ថិតនៅលើមហាវិថី ក្លាស្ទ័រ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ធ្វើដំណើរត្រឹមតែ 5នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង 8:00 នាទីព្រឹក ដល់ម៉ោង 8:00 នាទីយប់។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា៖

«ជាថ្មីម្តងទៀត ក្រុមហ៊ុន​ បុរី ប៉េង ហួត មានមោទនភាពយ៉ាងក្រៃលែងក្នុងការនាំមកជូនអតិថិជនទាំងអស់នូវគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ 3 បន្ថែមទៀតដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ស្អាតប្លែក អមជាមួយធម្មជាតិពិតៗ។ គម្រោងថ្មីទាំង3  រួមាន គម្រោងដឹស្តាផ្លាទីនីម​ អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ជាដំណាក់កាលទី2  នៃការអភិវឌ្ឍប្លង់មេ អេកូ ខូឡិកសិន ដែលត្រូវបានសិក្សា និងរចនាយ៉ាងយកចិត្តទុកដាក់ ដោយក្រុមការងារ បុរី ប៉េង ហួត ជាមួយនឹងក្រុមហ៊ុន​ស្ថាបត្យកម្មអន្តរជាតិ ដ៏ល្បីឈ្មោះមួយដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ដ៏ថ្មីសន្លាង ជាមួយនិររន្តភាពក្នុងការរស់នៅតាមបែបអេកូធម្មជាតិ»។

ប្រសាសន៍របស់លោកជំទាវ ហុង ដានី
  លោកជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េង ហួត  
  លោកជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េង ហួត  

លោកជំទាវបានបន្តទៀតថា៖

លក្ខណៈពិសេសរបស់គម្រោងថ្មីទាំង3 នេះ គឺផ្តោតសំខាន់ទៅលើ ភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព ផាសុកភាព និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗដូចជា៖
1. មហាវិថី អេកូ ខូឡិកសិន ជាមហាវិថីសាធារណៈក្រៅគម្រោង ដែលអ៊ុតកៅស៊ូប្រវែងប្រមាណជាង 2 គីឡូម៉ែត្រ ដែលអមទៅដោយសួនច្បារដ៏ស្រស់ស្អាត មានហាងកាហ្វេ ភោជនីយដ្ឋានប្រណិតៗ ដ៏សម្បូរបែបជាច្រើន។
2. ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារាតុនស្តង់ដា មានតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលមានប្រវែងជិត 3 គីឡូម៉ែត្រ។
3. ក្លឹបហាត់ប្រាណVIP ដ៏ទំនើបដែលមានកម្ពស់ដល់ទៅ 7ជាន់ រួមមាន Skybar និងមានកន្លែងសម្រាប់លម្ហែកម្សាន្ត ដ៏សំម្បូរបែបជាច្រើន ហើយពិសេសជាងគេក្នុងប្រទេសកម្ពុជា។
4. សួនដ៏ស្រស់ស្អាត និងសម្បូរបែបដែលរំលេចដោយផ្កាចម្រុះពណ៌ និងដើមឈើជាច្រើនប្រភេទ សម្រាប់លម្ហែកម្សាន្ត និងហាត់កីឡាប្រកបដោយផាសុកភាព។

ក្រៅពីនេះគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ជាបណ្តុំលំនៅឋានបែបអាជីវកម្មចម្រុះ​ជាមួយសក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅរាប់ម៉ឺនគ្រួសារនៅក្នុងគម្រោងអេកូ ខូឡិកសិន និងគម្រោង ហ្គ្រេនស្តាផ្លាទីនីម សរុបជាង 400 ហិចតា។​

  បុរី ប៉េង ហួត  
  បុរី ប៉េង ហួត  

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី2 “អេកូ ខូឡិកសិន” លោកអ្នកនឹងទទួលបានសំណាងផ្ទួនៗគ្នាដែលរួមមាន៖

- ទទួលបានការបញ្ចុះតម្លៃរហូតដល់ 11% ភ្លាមៗ
- ទទួលបានកង់ស្ព័រម៉ាកល្បី Giant ភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ
- ចំណេញបន្ថែមរហូតដល់ $20,000

កាន់តែពិសេសថែមទៀត អ្វីដែលលោកអ្នកនឹកស្មានមិនដល់នោះគឺឱកាសឈ្នះដំណើរកម្សាន្ត VIP ទៅកាន់កោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។ សូមរួសរាន់ឡើងការផ្តល់ជូនពិសេសនេះមានកំណត់ត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ។

ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជនចូលរួមដោយសេរី ហើយអ្វីកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ iPhone 12 pro max និងរង្វាន់ពិសេសផ្សេងៗទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់។

កុំភ្លេចមកចូលរួមទាំងអស់គ្នាណា៎ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!

រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត៕

ពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា 
ពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T