កម្សាន្ត៖ ជាការពិតណាស់ Taeyeon និង Key មិនមែនត្រឹមតែជាមិត្តរួមសិល្បៈនឹងគ្នានោះទេ ពួកគេក៏ជាមិត្តជិតស្និទនឹងគ្នាផងដែរ។ ទន្ទឹមនឹងនោះ នៅ ពេលពួកគេឈរថតរូបជាមួយគ្នាបែបនេះ មើលទៅ កាន់តែជិតស្និទ ធ្វើឲ្យហ្វេនៗសរសើរថាដូចជាគូស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីពេលថ្មីៗនេះ គេឃើញរូបនៅ ក្នុងបណ្ដាញសង្គម ដែល Key និង Taeyeon ឈរទន្ទឹមគ្នាឡើងគៀក ព្រោះតែពួកគេជាមិត្តជិតដិត ធ្វើឲ្យមើលទៅ កាន់តែដូចថតរូបជាមួយគូសង្សា។ ដោយនៅ ក្នុងនោះ អ្នកទាំងពីរស្រស់ស្អាតសមគ្នាមែនទែន បើមិនមែនហ្វេនពិតជាមិនដឹងថា ពួកគេគ្រាន់ជាមិត្តនោះទេ។

គួរបញ្ជាក់ផងដែរថា Key ជាសមាជិកក្រុម SHInee និង Taeyeon ជាសមាជិកក្រុម SNSD ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់គ្នានោះទេ។ ជាពិសេស ពួកគេទាំងពីររាប់អានគ្នាតាំងពីចូលធ្វើជាតារា Kpop ដំបូងមកម្ល៉េះ ទើបពួកគេតែងតែថតរូបជាមួយគ្នាញឹកញយ៕


