ពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង​”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤ និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥”

//s9.kh1.co/91/918608a174d1e71508568df8335dc888dd61df5e.jpg
សង្គម

 ១២-ធ្នូ-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

នាល្ងាចថ្ងៃទី១១ខែធ្នូឆ្នាំ២០២១​ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)​ ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលយានយន្ដនិងគ្រឿងបន្លាស់ម៉ាកតូយ៉ូតាបានរៀបចំនូវកម្ម​វិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៤និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥“

ភ្នំពេញ៖​ នាល្ងាចថ្ងៃទី១១ខែធ្នូឆ្នាំ២០២១​ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)​ ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលយានយន្ដនិងគ្រឿងបន្លាស់ម៉ាកតូយ៉ូតាបានរៀបចំនូវកម្ម​វិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៤និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥នៅផ្សារទំនើបអ៊ីអនម៉លសែនសុខក្រោមអធិបតីភាពរបស់លោកRyoji Fujita (រីយូជិហ្វូជីតាអគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិកនៃក្រុមហ៊ុន ឪពុក​ម្តាយអាណាព្យាបាលលោកគ្រូអ្នកគ្រូកុមារាកុមារីដែលជាម្ចាស់ជ័យលាភីជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤

តាមរយៈសុន្ទរកថារបស់លោក​ រីយូជិហ្វូជីតា អគ្គនាយកក្រុមហ៊ុនបានបង្ហាញឲ្យដឹងថាកម្មវិធីប្រគល់រង្វាន់ជ័យលាភីនេះ ត្រូវបានអូសបន្លាយយ៉ាងវែងចាប់តាំងពីខែមីនាឆ្នាំ២០២១នេះមក ដោយសារតែការរីករាល  នៃជម្ងឺកូវីដ១៩។ តាមរយៈការចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការ៣កុំ និង៣ការពារគេឃើញថាស្ថានការណ៍នៃការរីករាលដាលនៃជម្ងៃកូវីដនេះ មានភាពធូរស្បើយជាងមុនគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យក្រុមហ៊ុនអាចប្រារព្ធកម្មវិធី ដ៏សប្បាយរីករាយនេះឡើងបានដើម្បីជាការអបអរប្អូនៗដែលជាម្ចាស់ជ័យលាភី។  ក្រុមហ៊ុនតូយ៉ូតាថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋាភិបាលក្រុមគ្រូពេទ្យកងទ័ពអាវស និងអ្នកដែលពាក់ព័ន្ធជួរមុខទាំងអស់​សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់រូបគំនូរដែលបានចូលរួមប្រកួតកាលពីចុងឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១នេះកន្លងទៅ  គឺ​គណៈ​កម្ម​ការបាន​​​ធ្វើការវាយតម្លៃ​លើរូប​គំនូរទាំងអស់យ៉ាងសុក្រឹតនិងម៉ត់ចត់ហើយនៅទីបំផុតក្រុមហ៊ុនចម្រាញ់បានរូបគំនូរស្រស់ស្អាតនិងមានអត្ថន័យល្អ​ចំនួន​ ១៣​​ ផ្ទាំងដែលក្នុងនោះរូបគំនូរចំនួន​៩ផ្ទាំង​ ទទួល​បាន​​​ជ័យលាភីថ្នាក់ជាតិនៅក្នុងចំណាត់ថ្នាក់លេខ១លេខ២និងលេខនៅក្នុងក្រុមអាយុនីមួយៗ។ ចំណែកឯរូបគំនូរ៣ផ្ទាំងផ្សេងទៀតក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរល្អបំផុតចុងក្រោយនៅក្នុងប្រទេសហើយអ្វីដែលកាន់តែរំភើបទៀតនោះរូបគំនូរ១ផ្ទាំងចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក​នាយកក្រុមហ៊ុនឲ្យជាប់ជាជ័យលាភីកិត្តិយសរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ផងដែរ។​ កម្មវិធីប្រកួតគូរគំនូររថយន្តក្នងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនេះ ពិតជាបានចូលរួមបង្កើតនូវអ្វីដែលថ្មីនិងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគតតាមរយៈការគូរគំនូររថយន្ត ដែលកើតចេញពីការស្រមៃរបស់ប្អូនៗកុមារកុមារី​។

គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤
គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤

ឆ្លៀតក្នុងឱកាសនៃការប្រកាសជ័យលាភីក្នុងប្រទេសនេះផងដែរ​ លោកអគ្គនាយកក្រុមហ៊ុនក៏បានប្រកាសជាផ្លូវការនូវកម្មវិធីប្រកួតគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥ ដែលក្នុងនោះប្អូនៗដែលមានអាយុ១៥ឆ្នាំនិងក្រោម១៥ឆ្នាំ អាចអញ្ជើញចូលរួមប្រកួតប្រជែងបានដោយសេរីដើម្បីឲ្យគំនូរដ៏អស្ចារ្យ និងគំនិតច្នៃប្រឌិតប្លែកៗរបស់ប្អូនៗទាំងអស់ត្រូវបានផ្សាព្វផ្សាយទូលំទូលាយបន្ថែមទៀតទាំងក្នុងប្រទេសនិងជុំវិញពិភពលោក។  ការប្រកួតរដូវកាលរទី១៥នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២២នេះតទៅ។ ដូច្នេះសូមចូលរួមជាមួយក្រុមហ៊ុនតូយ៉ូតា ដើម្បីធ្វើឲ្យការប្រកួតនៅក្នុងឆ្នាំនេះក្លាយជាឆ្នាំដ៏អស្ចារ្យនិងលេចធ្លោដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រកួតគំនូរក្នុងក្តីស្រមៃ។

សម្រាប់ជ័យលាភីគំនូរដែលជាប់ជ័យលាភីនៅក្នុងប្រទេស នឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកបន្តទៀតនៅក្នុងខែមីនាឆ្នាំ២០២២ខាងមុខេនេះ។ ចំពោះជ័យលាភីថ្នាក់ពិភពលោករួមមាន៖មេដាយមាសមេដាយប្រាក់មេដាយសំរិទ្ធរង្វាន់ពិសេសផ្សេងៗជាច្រើនទៀត រួមទាំងប្រាក់រង្វាន់សម្រាប់ផ្គត់ផ្គង់ក្នុងការសិក្សា​របស់បេក្ខជនជ័យលាភី និងប្រាក់រង្វាន់សម្រាប់ស្ថាប័នអប់រំរបស់បេក្ខជនជ័យលាភីផងដែរ។ ដំណើរទស្សនកិច្ចទៅចូលរួមកម្មវីធីប្រគល់រង្វាន់នៅប្រទេសជប៉ុន ក៏នឹងត្រូវបានរៀបចំឡើងក្នុងករណីពុំមានការរីករាលដាលនៃជម្ងឺកូវីដ១៩៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T