ចូលរួមអបអរ! ទីបំផុតវិវាទរវាងអតីតគូសង្សារជាអ្នកលក់អនឡាញដ៏ល្បី បានបញ្ចប់ហើយ បន្ទាប់ពី...

//s9.kh1.co/83/8397044eafa14992b96157d10e14103476c4f092.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២១ ៧ល្ងាច · ៤ ឆ្នាំមុន

ប្រសើរណាស់ ទីបំផុតវិវាទរវាងអតីតគូសង្សារជាអ្នកលក់អនឡាញដ៏ល្បី បានបញ្ចប់ហើយ

ភ្នំពេញ÷ កាលពីប៉ុន្មានម៉ោងមុនបន្តិច ជាដំណឹងល្អ និងសូមចូលរួមអបអរក្រោយពីវិវាទរវាងអតីតគូសង្សារជាអ្នកលក់អនឡាញដ៏ល្បី ត្រូវបានបញ្ចប់ នេះបើយោងតាមសារបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជាចាន់តុលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងសារនោះ បុរសជាអតីតគូសង្សារស្រ្តីជាអ្នកលក់អនឡាញដ៏ល្បីបានសរសេរយ៉ាងដូច្នេះថា÷

ទីបំផុតបញ្ហាខ្ញុំ​ ជា​ ចាន់​តុលា​ និង​ អតីតដៃគូខ្ញុំ ស៊ាន​ ធារី​ ត្រូវបានដោះស្រាយបញ្ចប់​ (ទំនាក់ទំនងខ្ញុំ និងគាត់ត្រូវបានបញ្ចប់ ទាំងស្នេហា និងអាជីវកម្មបានដោះស្រាយរួចហើយ

សាររបស់អតីតបុរសជាគូសង្សារ

លោកក៏បានបន្តនិយាយបន្ថែមយ៉ាងដូច្នេះថា÷

នៅរសៀល​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ៣:៣០​ នាទី​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាងខ្ញុំ និង​ ស៊ាន​ ធារី​ ដោយមាន​មេធាវី​ និង​ មិត្តភ័ក្ដិ​ នៃ​ គូរភាគីទាំងពី​រចូលរួមផងដែរ​ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​ ខ្ញុំទាំងពីរ​បានយល់ព្រម​ដោយស្ម័គ្រចិត្ត​និង​ ដោយគ្មានការដាក់សម្ពាធ​ ឬ​ បង្ខិតបង្ខំ​ ពី​ភាគី​ណាមួយ​ឡេីយ​ និងបាន​ធ្វើ​ ឯកសារ​បញ្ចប់​ទំនាស់​ឈប់​ប្ដឹង​ផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើ​ជាសាក្សី​ដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ​ ហើយយើងទាំងពីរមិនមានទំនាក់ទំនងស្នេហា និង អាជីវកម្មអ្វីជាមួយគ្នាទៀតទេ។ជាចុងក្រោយខ្ញុំសុំទោសដល់ឳពុក ម្តាយ ទាំងខាង ដែរបានធ្វើអោយប៉ះពាល់កិត្តិយសរបស់ពួកគាត់ និង សុំចិត្តរបស់បងប្អូនទាំងអស់គ្នាឈប់ស្តីបន្ទោស ស៊ាន ធារី និងបន្តការគាំទ្រគាត់ដូចដើម៕

សាររបស់អតីតបុរសជាគូសង្សារ

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

អតីតគូស្នេហ៍ជាអ្នកលក់អនឡាញ
អតីតគូស្នេហ៍ជាអ្នកលក់អនឡាញ
អតីតគូស្នេហ៍ជាអ្នកលក់អនឡាញ
អតីតគូស្នេហ៍ជាអ្នកលក់អនឡាញ
អតីតគូស្នេហ៍ជាអ្នកលក់អនឡាញ
អតីតគូស្នេហ៍ជាអ្នកលក់អនឡាញ
ទិដ្ឋភាពក្រោយបញ្ចប់ការដោះស្រាយ
ទិដ្ឋភាពក្រោយបញ្ចប់ការដោះស្រាយ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T