និយាយចំៗពេក! កីឡាករវ័យក្មេងរបស់​ Dortmund រូបនេះ អាចនឹងត្រូវពិន័យលែងឲ្យចូលទីលាន ព្រោះ...

//s9.kh1.co/68/6871e7b9a91a061bd57a4e7a7a42fa2397581618.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

កីឡាករវ័យក្មេងរបស់​ Dortmund រូបនេះ អាចនឹងត្រូវពិន័យលែងឲ្យចូលទីលាន ព្រោះ...

បរទេស៖ កីឡាករ Jude Bellingham របស់ក្លិប Borussia Dortmund អាចនឹងត្រូវពិន័យលែងឲ្យចូលទីលាន បន្ទាប់ពីគេ និយាយវាយប្រហារ លោកអាជ្ញាកណ្តាល Felix Zwayer ជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jude Bellingham
កីឡាករ Jude Bellingham

ជាការពិតណាស់ ក្រុម Dortmund បានប្រកួតចាញ់ ក្រុម Bayern Munich ក្នុងលទ្ធផល ៣-២ កាលពីយប់ម្សិលមិញនេះ ហើយការប្រកួតនេះ ទំនងជាមានភាពមិនប្រក្រតី ទើប Bellingham បាន និយាយវាយប្រហារសំដៅ ទៅ​​ លោក Felix ថា លោកបានទទួលសំណូក ក្នុងការរៀបចំ ការប្រកួតទុកមុន។ ទោះយ៉ាង ជាក់ស្តែង លោក Felix បានទទួលសំណូកពិតមែន គឺ ចំនួន ៣០០អឺរ៉ូ (ឬប្រមាណ ៣៣៨ដុល្លា) ពីអាជ្ញាកណ្តាលមួយរូបទៀត គឺ លោក Robert Hoyzer ហើយលើសពីនេះទៅ ទៀត លោក Felix ក៏ត្រូវបានពិន័យមិនឲ្យចូលទីលាន រយៈពេល​ ៦ខែ ផងដែរ។

ទិដ្ឋភាពលើទីលាន
ទិដ្ឋភាពលើទីលាន

Bellingham បាននិយាយថា៖

តើអ្នកត្រូវរំពឹងអ្វីទៀត? បើការប្រកួតធំមួយ នៅ ក្នុងលីគអាល្លឺម៉ង់ ត្រូវមានការស៊ីសំណូក សូកប៉ាន់ឲ្យមាន ការរៀបចំ ការប្រកួតទុកមុន បាត់អ៊ីចឹងហើយ៕

កីឡាករ Jude Bellingham

ប្រភពDailymail

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T