បរទេស៖ លោក Trevor Sinclair ជឿជាក់ថា អ្នកចាំទី David De Gea របស់ក្លិប Manchester United ប្រាកដជាអស់តួនាទី ក្រោមការដឹកនាំរបស់អ្នកចាត់ទូទៅ បណ្តោះអាសន្នថ្មី លោក Ralf Rangnick។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Man Utd បានចាប់ផ្តើមសម័យកាលថ្មីក្រោមការដឹកនាំ របស់លោក Rangnick ដោយលោកត្រូវមកជំនួសដំណែងរបស់លោក Ole Gunnar Solskjaer រហូតដល់ចប់រដូវកាល។ លោក Rangnick បានដឹកនាំក្រុម Man Utd ដំបូងកាលពីយប់មិញនេះ ដោយលោកបានដឹកនាំជួយឲ្យក្រុមបានយកឈ្នះ ក្រុម Crystal Palace ក្នុងលទ្ធផល ១-០ ទទួលបានបីពិន្ទុ នៅ កីឡដ្ខាន Old Trafford។

លោក Sinclair បាននិយាយថា៖
ខ្ញុំគិតថា ក្រោមការដឹកនាំរបស់លោក Rangnick ដែលចូលចិត្តលេងបានខ្ពស់ៗ ខ្ញុំជឿថា លោកប្រាកដជាត្រូវការ អ្នកចាំទីណា ដែលពូកែបំប៉ោងបាល់ឡើងខ្លាំងជាងនេះ។ អ៊ីចឹងហើយ ទើបខ្ញុំហ៊ាននិយាយថា De gea ប្រហែលជា ជិតអស់ឱកាសបានបង្ហាញខ្លួនលើទីលាន ទៀតហើយ៕
ប្រភព៖ Sportskeeda