បរទេស៖ ខ្សែប្រយុទ្ធក្លិប Paris Saint German កីឡាករ Angel Di Maria ថា ខ្លួនប៊ិះបានទៅ លេងនៅ Barcelona ជាមួយមិត្តរួមសញ្ជាតិគេ កីឡាករ Lionel Messi ម្តងហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Di Maria និង Messi ជាមិត្តល្អនឹងគ្នាម្នាក់ ដែលបានរួមអាជីព ជាមួយគ្នា នៅ ក្រុមជម្រើសជាតិអាហង្ស់ទីន អស់រយះពេលជាច្រើនឆ្នាំ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ គេមានឱកាសបានរួមក្លិបជាមួយគ្នាហើយ បន្ទាប់ពី Messi បានផ្លាស់មកចូលរួមជាមួយ PSG កាលពីទីផ្សារដោះដូរកីឡាករ កន្លងទៅនេះ។

Di Maria បាននិយាយថា៖
ខ្ញុំប៊ិះនឹងបានចូលរួមជាមួយ Barca ហើយពេលនោះ ព្រោះតែខ្ញុំត្រូវផុតកុងត្រាជាមួយ PSG។ ទោះយ៉ាងក្លិបក៏បានបន្តកុងត្រាថ្មីឲ្យខ្ញុំវិញ ហើយខ្ញុំក៏បន្តស្នាក់នៅ ទីនេះដដែល។ ខ្ញុំនិយាយតាមត្រង់ទៅ គឺខ្ញុំចង់លេងរួមក្លិបជាមួយគេណាស់ ហើយគ្រាន់តែឮថា គេបានចាកចេញពី Barca មកទីនេះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះអ្នកទាំងអស់គ្នាដឹងហើយថា Messi ជាកីឡាករអស្ចារ្យយ៉ាងណា៕
ប្រភព៖ Marca