បរទេស៖ កីឡាករវ័យ៣៤ឆ្នាំ Lionel Messi ថា ខ្លួនមានអារម្មណ៍មិនស្រណុកក្នុងចិត្ត ពេលឃើញមាន កីឡាករដទៃទៀត ព្យាយាមដើរតាមគន្លងរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Messi គឺជា កីឡាករតែម្នាក់គត់ក្នុងពិភពបាល់ទាត់ ដែលអាចឈ្នះបានពាន Ballon d'Or ចំនួន៧ ក្នុងអាជីពជាកីឡាករ។ Messi បានប្រកួតប្រជែងនៅលើឆាកបាល់ទាត់នេះ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយកីឡាករ Cristiano Ronaldo ហើយ Messi ក៏ត្រូវបាន គេប្រៀបធៀបថា ជា Diego Maradona ទីពីរទៀតផង។

Messi បាននិយាយថា៖
ខ្ញុំមិនចូលចិត្តតាំងខ្លួន ជានិមិត្តរូបរបស់ នរណាម្នាក់ទេ ហើយខ្ញុំក៏មិនចូលចិត្តផ្តល់ដំបូន្មានឲ្យនរណា មកដើរតាមគន្លងរបស់ខ្ញុំដែរ។ ខ្ញុំតែងតែព្យាយាមដេញតាមក្តីសុបិន្ត ខ្ញុំជានិច្ច ចាប់តាំងពីខ្ញុំមិនទាន់ចេះទាត់បាល់សោះ រហូតដល់ឥឡូវ ក៏ខ្ញុំនៅ តែ ខំសម្រេចគោលដៅ ថ្មីៗរបស់ខ្ញុំរៀងរាល់ឆ្នាំដែរ៕
ប្រភព៖ Goal