ព្រឹត្តិការណ៍ AFF Suzuki Cup 2020 និង OPPO ចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូងលើសង្វៀនកីឡាបាល់ទាត់

//s9.kh1.co/0d/0d07eba27e0820e8dc5cfecaceb4b179b8d778e4.jpg
សង្គម

 ០៥-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO បានចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូងលើសង្វៀនកីឡាបាល់ទាត់ AFF Suzuki Cup 2020 ដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

ភ្នំពេញ៖ អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AFF Suzuki Cup 2020
AFF Suzuki Cup 2020

ក្នុងនោះផងដែរ អ្វីដែលភ្ញាក់ផ្អើល ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏បានបោះជំហានបង្ហាញខ្លួនក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូង លើសង្វៀនប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2020 នេះផងដែរ ដើម្បី​​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​លើ​វេទិកាប្រកួត​ ឬឆាក​អន្តរជាតិ ព្រមទាំងដាក់ឈ្មោះកីឡាល្អប្រចាំការប្រកួតថា «​OPPO Man of the Match» ដែលអាចនិយាយបានថានេះគឺជាយុទ្ធសាស្រ្តរបស់ OPPO ក្នុងការបង្កើនថាមពលខាងវិស័យកីឡាបាល់ទាត់ ដើម្បីជាផ្នែកមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងបង្កើននូវឥទ្ធិពល Brand របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកិច្ចព្រមព្រៀងសហការនេះផងដែរ ប្រ៊េន OPPO នឹងត្រូវបានដាក់តាំងបង្ហាញនៅ តាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជុំវិញទីលានបាល់ទាត់ រាល់ការប្រកួតក្នុងព្រឹត្តិការពានរង្វាន់ AFF Suzuki Cup 2020 នេះផ្ទាល់តែម្តង។

AFF Suzuki Cup 2020 និង OPPO
AFF Suzuki Cup 2020 និង OPPO

ដោយឡែកកាលពីឆ្នាំ២០១៨ OPPO ក៏ទទួលជោគជ័យខ្លាំង លើការសហការជាមួយតារាបាល់ទាត់ឆ្នើមប្រចាំប្រទេសប្រេស៊ីលគឺ Neymar, ហើយក្រៅពីនេះក៏បានសហការជាមួយក្រុម FC Barcelona, The International Cricket Council (ICC), Roland Garros, Wimbledon, The Africa Cup and The Boston Marathon។ ចុះសម្រាប់ឆ្នាំនេះ តើអ្នកត្រៀមខ្លួនទស្សនាការប្រកួត AFF Suzuki Cup 2020 ឬនៅ ?  ហើយត្រៀមស្មាតហ្វូនដែលអាចទស្សនាការប្រកួតបានយ៉ាងរលូនឬនៅ ?

OPPO A95
OPPO A95

នេះនែ៎ OPPO A95 ស៊េរីថ្មីត្រកូល A បង្កប់ដោយសមត្ថភាពខ្លាំង និងលក្ខណៈសម្បត្តិល្អជាងគេ បើធៀបជាមួយស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយ OPPO A95 អាចជួយកំដរការកម្សាន្តរបស់លោកគ្រប់ពេលវេលា ជាមួយនឹង RAM 8GB & ROM 128GB ហើយអាចធ្វើការបន្ថែមទំហំ RAM ដល់ទៅ 5GB ដែល RAM សរុបមានរហូតដល់ទៅ 13GB ធ្វើឲ្យដំណើរការទូរស័ព្ទរលូន ជាមួយនឹងអេក្រង់ទម្លុះ AMOLED ការពារភ្នែកដែលអាចឲ្យអ្នកទស្សនាការផ្សាយបន្តផ្ទាល់បានយ៉ាងរីករាយ។ លើសពីនេះ ក៏លែងបារម្ភទូរស័ព្ទឆាប់អស់ថ្ម ឆាប់ឡើងកម្តៅ ចំណាយពេលសាកយូរដែរ OPPO A95 បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 33W ចំណាយពេលតែ ៣០ នាទីទទួលបានថាមពលថ្មដល់ទៅ  ៥៤% ធ្វើឲ្យអ្នកទស្សនាបានយ៉ាងរលូន និងមិនធ្វើឲ្យលោកអ្នកខកខានទស្សនាការប្រកួតឡើយ។ អ្វីដែលកាន់តែពិសេស ប្រិយមិត្តអាចចូលរួម Comment គាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅ ក្នុងផេគហ្វ៊េសប៊ុក OPPO នឹងមានឱកាស ឈ្នះបាល់ពី AFFSuzukiCup2020 ដែលមានហត្ថលេខាកីឡាករជម្រើសជាតិគ្រប់ប្រទេសពីការប្រកួត AFF Suzuki Cup 2020 ដោយធ្វើតាមលក្ខខណ្ឌខាងក្រោម៖
- ចុច Like / Follow ផេគ OPPO (KH)
- Comment ពាក្យជូនពរ ហើយចែករំលែកផុសមួយនេះជាសាធារណៈ
- រើសយកអ្នកធ្វើគ្រប់តាមលក្ខខណ្ឌ ហើយយកមកចាប់ផ្សងសំណាង តាមរយៈការ Random
- ចាប់ផ្តើមលេងពីថ្ងៃទី០៥ ដល់៣១ ធ្នូ ២០២១។ ប្រកាសឈ្មោះអ្នកឈ្នះនៅ ថ្ងៃទី០៤ មករា ២០២១។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅលើទឹកដីនៃប្រទេសសង្ហឹបុរី ដែលមានបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួត ដោយក្នុងនោះក៏មានប្រទេសកម្ពុជាចូលរួមផងដែរ ដោយពាននេះកម្ពុជាស្ថិតនៅពូល B ផងដែរ។

ហើយខាងក្រោមនេះគឺជាកម្មវិធី​ប្រកួត​ក្នុង​ពូល B ​របស់​កម្ពុជា​គឺ៖​

​កម្ពុជា ប៉ះ ម៉ាឡេស៊ី ​​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​​២០២១ វេលា​ម៉ោង​ ៤:៣០ នាទី (​ម៉ោង​នៅ​ កម្ពុជា​)
កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី០​៩ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ ៧:០០ យប់​ (ម៉ោង​នៅ​ កម្ពុជា)
កម្ពុជា ប៉ះ ​ឡាវ ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ ៧:០០ នាទី​ ( ម៉ោង​នៅ​ កម្ពុជា )
កម្ពុជា ប៉ះ​ វៀតណាម​ ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ ៤:៣០នាទី (​ម៉ោង​នៅ​ កម្ពុជា) ៕ ​​​​​​​

OPPO A95
OPPO A95
OPPO A95
OPPO A95
OPPO A95
OPPO A95
OPPO A95
OPPO A95
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T