មិនងាយទេ! បាត់ចិញ្ចៀនជាង៥០ឆ្នាំមុន ទីបំផុតលោកយាយរកឃើញវិញ ដោយប្រើឧបករណ៍នេះរក...

//s9.kh1.co/b9/b99b682bccf09267a2834dd6d14b5fb8ca4796fb.jpg
សង្គម

 ០៥-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

គេបានព្យាយាមជីករណ្ដៅចំនួន៩០ ដែលបានរកឃើញបំណែកដែកចាស់។

ស្កុតឡែន៖ កាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ លោកយាយម្នាក់ បច្ចុប្បន្នអាយុ៨៦ឆ្នាំ បានរបូតចិញ្ចៀនអាពាហ៍ពិពាហ៍មួយវង់ចេញពីម្រាមដៃ ខណៈពេលដែលគាត់ប្រមូលផលដំឡូងនៅចម្ការក្បែរផ្ទះរបស់គាត់ លើកោះ Benbecula នៃប្រទេសស្កុតឡែន បន្ទាប់ពីដោះស្រោមដៃចេញ និងទៅដល់ផ្ទះទើបដឹងថាបាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងលោកយាយ Peggy MacSween ជឿជាក់ថា គាត់នឹងមិនមានថ្ងៃណាអាចរកវាឃើញវិញឡើយ រហូតមកដល់កាលពីថ្មីៗនេះ រឿងរ៉ាវបាត់ចិញ្ចៀនបានលេចឮទៅដល់អ្នករួមកោះជាមួយ ដែលគេបានប្រើប្រាស់ឧបករណ៍រាវលោហៈ ដើម្បីជួយតាមស្វែងរកឲ្យគាត់។ ហើយអស់រយៈពេល៣ថ្ងៃ គេបានព្យាយាមជីករណ្ដៅចំនួន៩០ ដែលបានរកឃើញបំណែកដែកចាស់ សម្បកកំប៉ុងភេសជ្ជៈ ក្រវិលកំប៉ុង និងទីបំផុតក៏រកឃើញចិញ្ចៀនមួយវង់របស់លោកយាយតែម្ដង។

យ៉ាងណាមិញ លោកយាយមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង និងរំភើបនៅពេលរកឃើញចិញ្ចៀនវិញ ព្រោះក្រោយពីបាត់ទៅ ប្ដីរបស់គាត់ដែលបានរៀបការជាមួយគ្នាក្នុងឆ្នាំ១៩៥៨ និងទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុននេះ បានទិញចិញ្ចៀនថ្មីឲ្យពាក់ជំនួសចិញ្ចៀនចាស់ប៉ុណ្ណោះ ដូច្នេះចិញ្ចៀនចាស់ពិតជាមានន័យខ្លាំងសម្រាប់គាត់៕

ប្រភព: BBC

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយ
លោកយាយ
ចិញ្ចៀន
ចិញ្ចៀន
ចិញ្ចៀនដែលរកឃើញ
ចិញ្ចៀនដែលរកឃើញ
លោកយាយ និងប្ដី
លោកយាយ និងប្ដី
វាលចម្ការដំឡូងរបស់គាត់
វាលចម្ការដំឡូងរបស់គាត់
អ្នកដែលជួយលោកយាយរក
អ្នកដែលជួយលោកយាយរក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T