នាំហ្វេនសើចចុកពោះ ក្រោយ Jin ទៅស្ទួចត្រី ផលិតបានបទចម្រៀងមួយបទ (មានវីដេអូ)

//s9.kh1.co/d6/d60d514ec535150a70d5090c94b0a577ac0f9f50.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

Jin សមាជិកក្រុម BTS បានបង្ហាញវីដេអូសម្តែងដ៏ពិសេសរបស់លោក សម្រាប់បទចម្រៀង Super Tuna ក្រោយតារាប្រុសរូបនេះបានផលិតក្នុងពេលទៅស្ទូចត្រី

កូរ៉េខាងត្បូង ៖ ក្នុង​វីដេអូ​សម្តែងរបស់ Jin កំពុង​នៅ​លើ​ឆ្នេរ ខណៈ​ដែល​លោកបាន​ចែករំលែក​ក្បាច់សម្រាប់បទ «Super Tuna» និង​ក្បាច់​ស្ទូចត្រី ​ដែល​បំផុស​គំនិត​ពី​ការ​នេសាទ ក្នុងនោះបទ «Super Tuna» ជា​បទ​ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល ​របស់​សមាជិក BTS សម្រាប់​អ្នក​គាំទ្រ​ក្នុង​ការ​ប្រារព្ធ​ខួប​កំណើត​គម្រប់ ២៩ ឆ្នាំ​របស់​ Jin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅក្នុងកម្មវិធី VLive របស់ Jin បានបង្ហាញថា លោកបានសហការផលិតបទចម្រៀង និងក្បាច់រាំមួយនេះជាមួយនឹង ផលិតករ Pledis Entertainment Bumzu ដែលលោកបានធ្វើការជាមួយ កាលពីឆ្នាំមុនសម្រាប់បទ «Abyss»។

ក្នុងនោះ បទចម្រៀងមួយនេះ Jin ក៏បានចែករំលែកថាបទ «Super Tuna» ត្រូវបានបំផុសគំនិត ដោយការធ្វើដំណើរនេសាទរបស់លោក កាលពីខែកញ្ញាឆ្នាំមុន ដែលទំនុកច្រៀងនិយាយពីការនេសាទរបស់ Jin ជាមួយនឹងក្បាច់រាំបែបសប្បាយៗ និងគួរឲ្យស្រលាញ់ ក៏មានឈុតរាំខ្លះ ធ្វើឲ្យអ្នកគាំទ្រមិនអាចទប់សំណើចបាន៕

ជ្រាបកាន់តែច្បាស់ សូមទស្សនា MV ការសម្តែងពិសេសរបស់បទ «Super Tuna» របស់ Jin ខាងក្រោម ៖

Super Tuna

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T