បរទេស៖ លោក Jose Kleberson បានទទូចឲ្យ Manchester United នាំយក ខ្សែការពារវ័យក្មេង Mathijs De Ligt មកជំនួស Harry Maguire វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ De Ligt ធ្លាប់មានការចរចា ក្នុងការផ្លាស់មក កីឡដ្ឋាន Old Trafford ម្តងហើយកាលពីឆ្នាំ ២០១៨។ មួយវិញទៀត De Ligt បច្ចុប្បន្ន ក៏គេមានបំណងចង់ចាកចេញពី Juv ដែរ ព្រោះគេចង់មានការប្រកួតប្រជែងថ្មីៗ ក៏ប៉ុន្តែគេមានតម្លៃនៃការបញ្ចប់កុងត្រារហូតដល់ ១៥០លានអឺរ៉ូឯណោះ ហើយក្លិបណាដែលចង់បានគេ គឺត្រូវបង់ក្នុងតម្លៃនេះ។

លោក Kleberson បាននិយាយថា៖
ខ្ញុំគិតថា Man Utd គួរតែរកខ្សែការពារ បន្ថែម ដើម្បីមកជំនួស Maguire។ Maguire គេល្អហើយ ក៏ប៉ុន្តែគេក៏នៅមានចំណុចខ្សោយខ្លះដែរ ដូចជា បាល់មួយទល់នឹងមួយ និង ល្បឿនរបស់គេជាដើម។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំសម្លឹងឃើញ De Ligt ខ្ញុំជឿថា Man Utd ត្រូវការ កីឡាករដូចរូបគេ ខ្ញុំត្រូវការកីឡាករដែលបំពេញតួនាទីបានល្អជាងនេះ៕
ប្រភព៖ Sportskeeda