បរទេស៖ លោក Joe Cole ចេញមុខ និយាយការពារ អ្នកចាំទី Edouard Mendy បន្ទាប់ពីក្រុម Chelsea ត្រូវបរាជ័យ កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុមតោខៀវ Chelsea ត្រូវបានចាញ់ ក្រុម West Ham United យ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៣-២ ធ្វើគេបាត់បង់ឱកាសក្នុងការគ្រងកំពូលតារាង Premier League។ យ៉ាងណាមិញ Mendy បានទទួលរងការរិះគន់ជាច្រើន ពីសំណាក់អ្នកគាំទ្រ អំពីបញ្ហាដែលគេ ប្រហែសឲ្យកីឡាករ West Ham ស៊ុតគ្រាប់ចុងក្រោយ យកឈ្នះនេះ។

លោក Cole បាននិយាយថា៖
ខ្ញុំដឹងថា Mendy បង្កកំហុសឲ្យក្រុម West Ham បានបាល់ប៉េណាល់ទីម្តងហើយ ក៏ប៉ុន្តែគ្រាប់ចុងក្រោយដែល កីឡាករ Arthur Masuaku ស៊ុតចូលនេះ គឺ ខ្ញុំសឹងតែមិនជឿទេ។ ទោះយ៉ាងយើងមិនអាចបន្ទោសគេបានទេ គេបានបញ្ចាក់ថា គេជាអ្នកចាំទីដ៏ល្អម្នាក់ច្រើនដងហើយ គេជួយក្រុមក៏បានច្រើនដែរ។ អ្នកចាំទី មិនមែនជា មនុស្សយន្តទេ ហើយ ក្រុមដែលអាចយកឈ្នះ Chelsea បានគឺមានតែ ក្រុមដែលស៊ុតគ្រាប់បាល់ចម្លែកៗ ពិបានស្មានអ៊ីចឹងទេ៕
ប្រភព៖ Sportskeeda