គាប់ជួនម្ល៉េះ? ប្រុសស្អាតលំដាប់ពិភពលោកទាំងពីរដួងនេះ សុទ្ធតែមានថ្ងៃកំណើតដូចគ្នា

//s9.kh1.co/d5/d5c31a1cc49b784720400eaf6ee5f1791ef6ded5.png
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើល ក្រោយដឹងថាប្រុសស្អាតលំដាប់ពិភពលោកទាំងពីរដួងនេះ សុទ្ធតែមានថ្ងៃកំណើតនៅថ្ងៃនេះ

តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រវិស័យKpop ព្រមទាំងហ្វេនៗដែលជាអ្នកនិយមតាមដានខ្សែភាពយន្តភាគថៃ គឺសុទ្ធសឹងតែបានដឹងថាថ្ងៃ៤ ខែធ្នូនេះ គឺជាថ្ងៃកំណើតរបស់ Jin សមាជិកដ៏សង្ហាលំដាប់ពិភពលោករបស់ក្រុមចម្រៀងប្រុសកូរ៉េខាងត្បូងដ៏ល្បី និងក៏ជាថ្ងៃកំណើតរបស់តារាប្រុសថៃដ៏ល្បីលោក Mario Maurer កម្លោះសង្ហាដែលជាប់ឈ្មោះថាជាប្រុសស្អាតមួយរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែឃើញថាតារាប្រុសដ៏ល្បីទាំងពីររូបនេះ មានថ្ងៃកំណើតដូចគ្នា មានហ្វេនៗមួយចំនួនបញ្ចេញមតិភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ដែលប្រុសស្អាតទាំងពីរនេះសុទ្ធតែមានថ្ងៃកំណើត ដូចគ្នាបេះដាក់តែម្តង។

សូមរំលឹកផងដែលថា Jin សមាជិកក្រុមចម្រៀងប្រុសBTS ឬមានរហស្សនាមថា Worldwide Handsome លោកកើតនៅថ្ងៃទី៤ ធ្នូ ឆ្នាំ១៩៩២ ចំណែកឯតារាប្រុសថៃដ៏ល្បីលោក Mario Maurer លោកកើតនៅថ្ងៃទី៤ ធ្នូ ឆ្នាំ១៩៨៨៕

Jin សមាជិកក្រុមBTS
Jin សមាជិកក្រុមBTS
Mario Maurer តារាសម្តែងថៃ
Mario Maurer តារាសម្តែងថៃ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T