បុរសសង្ហាម្នាក់ សម្រេចចិត្តធ្វើអ.ត្ត.ឃាតខ្លួនឯងដោយសារតែ...

//s9.kh1.co/60/6043891d52a8649fa0a1e570f37e66bf4540f1d0.png
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

តាយធនធាន! អ្នកថតរូបជនជាតិចិនម្នាក់ ធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីគេហៅថាជាស្រី

បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ ជាងថតរូបជនជាតិចិនដ៏ល្បីឈ្មោះ និងសង្ហាម្នាក់ឈ្មោះថា Zhou Peng អាយុ ២៦ ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីចែករំលែកសំបុត្រអត្តឃាតនៅលើគណនី Weibo ដែលជាបណ្តាញសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិន និងបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកលេងបណ្តាញសង្គមនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បួនថ្ងៃក្រោយមក ប៉ូលីសក្នុងខេត្ត Zhejiang ជាកន្លែងដែលលោក Zhou រស់នៅ និងធ្វើការ បាននិយាយថា ពួកគេបានរកឃើញសាកសពរបស់គាត់ ដែលបានស្លាប់ដោយសារតែការធ្វើអត្តឃាតខ្លួនឯង។

នៅថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ ជាងថតរូបវ័យក្មេង និងដ៏សង្ហា លោក Zhou បានសរសេរសំបុត្រដ៏រំជួលចិត្តមួយដោយបានរៀបរាប់ពីកុមារភាព ដែលត្រូវបានក្រុមគ្រួសារបោះបង់ចោលនៅក្នុងខេត្ត Guizhou និងការបែកបាក់រវាងឪពុកម្តាយរបស់គាត់។ 

នៅក្នុងសំបុត្រនោះផងដែល Zhou បានរៀបរាប់លម្អិតអំពីរបៀបដែលគាត់ត្រូវបានគេធ្វើបាបនៅសាលា ដែលមិត្តភក្ដិរបស់គាត់បានហៅគាត់ថា "ស្រី"  ខ្ទើយ ។ គាត់​បាន​និយាយ​ថា​ជីវិត​នៅ​សាលា​របស់​គាត់ "ពោរពេញ​ទៅ​ដោយ​ការ​ប្រមាថ ការ​ឯកោ និង​ការ​គំរាម​កំហែង"។ លោក Zhou បាន​សរសេរ​ថា កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មើល​ទៅ​ដូច​ក្មេង​ស្រី​បន្តិច ប៉ុន្តែ​ខ្ញុំ​ស្លៀក​ពាក់​ធម្មតា ហើយ​មិន​យក​តម្រាប់​តាមមនុស្ស​ស្រី​ទេ។ ការដែលរងពាក្យប្រមាថ និងមើលងាយពីសំណាក់មនុស្សនៅជុំវិញខ្លួននេះហើយ ដែលជាហេតុធ្វើឲ្យបុរសសង្ហារូបនេះ សម្រេចបញ្ចប់ជីវិតរបស់ខ្លួន។

រឿងរ៉ាវនៃការធ្វើអត្តឃាតដ៏ល្បីនេះ អាចជាមេរៀនផ្តាំផ្ញើដល់មនុស្សគ្រប់រូបថា មុននឹងនិយាយឬវាយតម្លៃនរណាម្នាក់ សូមគិតឲ្យបានច្បាស់ ព្យាយាមឲ្យតម្លៃទៅអ្នកដទៃ ព្រោះគេក៏មានតម្លៃ អ្នកក៏មានតម្លៃ៕

ប្រភពដកស្រង់៖ Zing New

លោក Zhou
លោក Zhou
លោក Zhou
លោក Zhou
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T