នេះជាសេរ៊ី iPhone 13 Limited Edition ដែលបានរំលាយផ្នែករបស់រថយន្ត Tesla មកស្រោបលើតួខ្លួនទូរសព្ទ

//s9.kh1.co/b2/b277270a30ded5cf2031a78e6ae6c2a0a5d3fe61.jpg
បច្ចេកវិទ្យា

 ០៣-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

Caviar Tesla Electro មិនមែនជាស្រោមទូរសព្ទទេ តែក្រុមហ៊ុននេះបានបញ្ចូលការរចនាទៅនឹងតួទូរសព្ទតែម្ដង ដែលធ្វើឲ្យការបង្កើតកាន់តែពិសេស។

បរទេស៖ ក្រុមហ៊ុន Caviar គឺជាប្រេនមួយដែលរចនាស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិចផ្សេងៗផ្ដាច់មុខ ហើយឥឡូវវាបានបញ្ចេញសេរ៊ីទូរសព្ទ iPhone 13 ដែលតុបតែងលម្អជាមួយនឹងអ្វី ដែលហ្វេនរថយន្ត Tesla ស្រលាញ់។ កំណែនេះត្រូវបានគេដាក់ឈ្មោះថា Tesla Electro ដែលអ្នករចនា Caviar បាននិយាយថា តួខ្លួនរបស់ស្មាតហ្វូននេះធ្វើពីទីតានីញ៉ូម ជាមួយនឹងថ្នាំកូត PVD ពណ៌ខ្មៅ។ ថ្នាំកូតនេះត្រូវបានប្រើក្នុងការផលិតនាឡិកា សម្រាប់នាឡិកាដែកខ្មៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Caviar ក៏បានប្រើអង្គធាតុពណ៌សដែលមានភាពធន់ ដើម្បីរំលេចនៃការរចនារថយន្ត Tesla។ ការដាក់បញ្ចូលលោហធាតុនៅចំកណ្ដាលត្រូវបានគេនិយាយថា បានផលិតចេញពីតួរថយន្ត Tesla Model 3 ដែលត្រូវបានរំលាយនិងកែច្នៃ ដូចអ្វីដែលយើងបានឃើញមាននៅលើទូរសព្ទនេះ។ បន្ទះលើរថយន្ត Tesla ត្រូវបានគេប្រើឡើងវិញ ដើម្បីឆ្លាក់និមិត្តសញ្ញារបស់ Tesla, រូបរថយន្ត, ហើយនិងរូបរបស់លោក Elon Musk ផ្ទាល់ផងដែរ។

Caviar Tesla Electro មិនមែនជាស្រោមទូរសព្ទទេ តែក្រុមហ៊ុននេះបានបញ្ចូលការរចនាទៅនឹងតួទូរសព្ទតែម្ដង ដែលធ្វើឲ្យការបង្កើតកាន់តែពិសេស។ កំណែនេះមានសម្រាប់ iPhone 13 Pro និង iPhone 13 Pro Max ជាមួយអង្គផ្ទុកទិន្នន័យផ្សេងៗ។ ស្មាតហ្វូន Apple ដែលត្រូវបានគេកែនេះ គឺមានចំនួនកំណត់ ត្រឹមតែ99ដើម។ Caviar Tesla Electro iPhone 13 Pro ចាប់ផ្ដើមពីតម្លៃ$6,760 និង iPhone 13 Pro Max ចានប់ផ្ដើមពីតម្លៃ$7,300៕

https://s9.kh1.co/__image/w=650,h=366,q=100/26/26a56dc2958d7f6560ccb5941d750603388168a6.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c4/c40f0313d8b241ca6e3176493b1319e8528de7a2.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a1/a1be8a5fd55c54f5487a9e1807f705348b68b054.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5c/5c5b3b5a0545d75e44c741853500379344d1c4a2.jpg
https://s9.kh1.co/__image/w=650,h=366,q=100/79/79ec31b90a33da272955e3420f171a46e7e5016d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/4c/4cdff3d0c1e9a514f9bfee84f1ab286ce0a83482.jpg

ប្រភព: motor1

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T