នៅសុខ ហេង ប៊ុនលាភ ត្រូវមិត្តភក្តិ ទម្លាយកំពុងព្យាបាល ជំងឺមួយនេះ នៅមន្ទីរពេទ្យ

//s9.kh1.co/9c/9c5b0558e521dd3b1eb9c58e4b01482df31b4d16.jpeg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មានរឿងអ្វី? នៅសុខៗស្រាប់តែ អតីតតារាសម្តែងរូបសង្ហា លោក ហេង ប៊ុនលាភ ត្រូវមិត្តភក្តិ ទម្លាយរូបសម្រាកនៅមន្ទីរពេទ្យល្ងាចមិញ

រាជធានីភ្នំពេញ ៖ ពិតណាស់ លោក ហេង ប៊ុនលាភ ជាតារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះបោះសម្លេងម្នាក់ បើទោះបី ឃ្លាតឆ្ងាយពីវិថីសិល្បៈ ហើយមានគ្រួសារហើយក៏ពិតមែន តែប្រជាប្រិយ តារាប្រុសរូបនេះ នៅតែត្រូវ មហាជនគ្រប់ស្រទាប់ ចង់ដឹងឮជាខ្លាំង ពីជិវិតឯកជនរបស់រូបលោក ដែលសាមញ្ញបំផុត មិនសម្ភារនិយម ពោលគឺ មិនខ្វាយខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន កាលពីមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ខណៈអាយុកាន់តែជ្រេក្តី តែរូបសម្បត្តិរូបលោក នៅតែសង្ហាគួរឲ្យទាក់ទាញដូចមុន ហើយហាក់មាន សុខភាពមាំមួនជាខ្លាំង ផ្ទុយទៅវិញ កាលពីល្ងាចមិញនេះ មិត្តភក្តិរបស់តារាប្រុសរូបនេះ​ បែរជា ទម្លាយរូបថតរូបលោក កំពុងសម្រាកនៅមន្ទីរពេទ្យមួយកន្លែង។

គ្រាន់តែឃើញដូច្នេះ បណ្តាអ្នកគាំទ្រតារាប្រុសរូបនេះ ពិតជាភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះគេក៏ឃើញមាន បងប្អូនជាច្រើន បានសាកសួរសុខទុក្ខរបស់រូបលោក ធ្វើឲ្យមិត្តភក្តិទម្លាយថា បញ្ហាសុខភាពទាក់ទងនឹងតម្រងនោម ដោយក្នុងនោះ មិត្តភក្តិរបស់រូបលោក បានបង្ហោះសារយ៉ាងដូច្នេះថា ​៖ 

កុំរួមតែសុខ ទោះទុក្ខក៏រួមដែរ មកថែជម្ងឺបងHeng Bunleap សូមឱ្យបងចៀសផុតពីជម្ងឺកាចសាហាវទាំងអស់ ៕ 

 Hok Veasna

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភនិងភរិយា 
លោក ហេង ប៊ុនលាភនិងភរិយា 
កូនៗរបស់លោក ហេង ប៊ុនលាភ
កូនៗរបស់លោក ហេង ប៊ុនលាភ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ហេង ប៊ុនលាភ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T