ដឹងតែប្លែកទៀតហើយ! ក្រោយ ពេជ្រ សោភា ទម្លាយរូបចាប់ដៃគូជាមួយ នីកូ

//s9.kh1.co/45/453c8cce8a7c6db755f6717483b75de97bc87990.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ដឹងតែប្លែកអារម្មណ៍ទៀតហើយ ក្រោយកំពូលតារាចម្រៀងស្រី ពេជ្រ សោភា និង នីកូ ចាប់គូគ្នាបែបនេះ។

ភ្នំពេញ៖ ពិតណាស់ បើទោះបីជា បោះជំហានច្រើនឆ្នាំមកហើយ ក្នុងវិស័យសិល្បៈ តែ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សោភា នៅ តែរក្សាប្រជាប្រិយភាព ក៏ដូចជា ការគាំទ្រ របស់ខ្លួនឲ្យ នៅដដែល ដោយក្នុងនោះ គេឃើញរូបនាង ក៏កាន់តែទទួល ការស្រលាញ់កាន់តែខ្លាំង​ពី បណ្តាហ្វេនៗជាច្រើនលើសលប់នាបច្ចុប្បន្ននេះ ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅ ទៀត តាំងពីឈានជើងដើរចូលក្នុងវិស័យសិល្បៈរួចមក តារាចម្រៀង ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រ សម្គាល់ឃើញ សម្រស់គ្មានផ្លាស់ប្តូរសោះ ខណៈតារាចម្រៀងមួយចំនួនស្រករខ្លួន អាចមើលដឹងច្បាស់ថា សម្រស់មានការវិវឌ្ឍន៍តាមវ័យ តាមអាយុ តែសម្រាប់ តារាស្រីរូបនេះវិញ គ្មានដឹងទាល់តែសោះ។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច កំពូលតារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀត ដោយលើកនេះ ពេជ្រ សោភា បានទម្លាយរូបភាពយ៉ាងស្រស់ស្អាត និងស្រស់សង្ហា ជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ក្នុងការចាប់ដៃគូជាមួយនឹងសិស្សប្អូនគឺ លោក នីកូ ប្រហែលជានឹងត្រៀមមានអ្វីប្លែក មកចែកជូនអ្នកគាំទ្រមិនខាន។ ប៉ុន្តែ ថានឹងមានអ្វីជាចំណីអារម្មណ៍ប្លែក ពីតារាស្រីរូបនេះនោះ ពេជ្រ សោភា មិនទាន់បញ្ជាក់ច្បាស់នៅ ឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
នីកូ
នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភា និង នីកូ
ពេជ្រ សោភានីកូ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T